​ភ្នំ​បូកគោ​៖ បើ​មិនទាន់​ចប់​កិច្ចសន្យា រដ្ឋ​មិនអាច​ដកហូត​ពី​ក្រុមហ៊ុន​បានទេ​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អះអាងថា រដ្ឋាភិបាល​មិនអាច​ដកហូត​ភ្នំ​បូកគោ ដែល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន សុខា​ហូ​តែ​ល ដោយ​ក្រុមហ៊ុន គ្មា​កំហុស​នោះទេ​។ ការវិនិយោគ គឺ​ធ្វើទៅ​តាមច្បាប់​ត្រឹមត្រូវ និង​មាន​រយៈពេល​កំណត់​ច្បាស់លាស់​។ ដូច្នេះ​ទល់​តែ​ចប់​អាណត្តិ​នៃ​កិច្ចសន្យា ទើប​រដ្ឋ​អាចដកហូត​មកវិញ​បាន​។​

​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​បានលើកឡើង​ជុំវិញ​បញ្ហា​ភ្នំ​បូកគោ​ថា ការផ្ទេរ​ការងារ​ពី​ក្រុមហ៊ុន​សុខា​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង គឺ​អាស្រ័យ​លើ​ការស្ម័គ្រចិត្ត​របស់​ក្រុម​ហ៊ុ​ផ្ទាល់​។ លោក​បន្ថែមទៀតថា បើ​មិនទាន់​ផុត​កិច្ចសន្យា​ទេ នោះ​រដ្ឋ​មិនអាច​ទៅ​ដកហូត​ពី​ការជួល​នោះបាន​ឡើង​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖ «​រឿង​វិនិយោគ ឥតមាន​រើសអើង​ជាតិ​សាសន៍​ទេ សូម​យល់​ឲ្យ​ច្បាស់​ចំណុច​នេះ​។ យើង​ស្វាគមន៍​រាល់​ការវិនិយោគ​របស់​បរ​ទេស​។ ហើយ​អ្វីដែល​ជាប់កិច្ចសន្យា យើង​មិនអាច​ទៅ​បង្ខំ​គេ​បានទេ ទល់​តែ​ក្រុមហ៊ុន​នោះ គេ​ស្ម័គ្រចិត្ត​ខ្លួនគេ ទើប​យើង​ធ្វើបាន​។ ចំពោះ​ការវិនិយោគ​នីមួយៗ រដ្ឋ​មាន​កិច្ចសន្យា​ត្រឹមត្រូវ​ជាមួយ​ក្រុមហ៊ុន ហើយ​រដ្ឋ​មានច្បាប់​ត្រឹមត្រូវ​ក្នុងការ​ការពារ​អ្នកវិនិយោគ​។ ដូច្នេះ​អ្នកវិនិយោគ​មិន​ធ្វើ​អ្វី​ខុស រដ្ឋ​មិនអាច​ទៅ​ដក​ពី​គេ​បានទេ​»​។ ការ​ថ្លែង​របស់លោក ថោង ខុន បែបនេះ ធ្វើឡើង​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​វាង​រវាង​គណៈកម្មាធិកា​រ​ទី​៧ គ្រប់គ្រង​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា និង​ក្រសួងទេសចរណ៍ នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ម្សិលមិញ​។

​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ លោក ហែម ខន ប្រធានស្តីទី គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ក៏បាន​លើកឡើងថា ការវិនិយោគ គឺជា​ជួល​ឲ្យ​ក្រុមហ៊ុន ដូច្នេះ​ទល់​តែ​ចប់​ការជួល ទើប​ក្រុមហ៊ុន​ប្រគល់​របស់​នោះមក​រដ្ឋ​វិញ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​កុំ​ច្រឡំ​ថា​រដ្ឋ​លក់​ឲ្យ​ក្រុមហ៊ុន តែ​នេះ​ជាការ​វិនិយោគ ដែល​មានន័យថា គ្រប់​អាណត្តិ​នៃ​កិច្ចសន្យា ទើប​គេ​ប្រគល់​ឲ្យ​រដ្ឋ​វិញ​។ ដូច្នេះ យើង​ត្រូវ​យល់ថា ការវិនិយោគ​គឺជា​ជួល​មាន​រយៈពេល​ឆ្នាំ​កំណត់​ច្បាស់លាស​»​។​

​សូម​រម្លឹកថា បន្ទាប់ពី​រដ្ឋាភិបាល​ស​ម្រេច ដកហូត​សិទ្ធិ​លក់​សំបុត្រ​ពី​ក្រុមហ៊ុន សុខា សង្គម​ស៊ីវិល ព្រមទាំង​បក្សប្រឆាំង ក៏​ចាប់ផ្តើម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការជួល​ភ្នំ​បូកគោ ឲ្យ​ក្រុមហ៊ុន សុខា ហូ​តែ​ល​នេះ បន្តទៀត​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​