គុយ​វ៉ែត​កម្ទេច​បណ្ដាញ​អន្តរជាតិ​មួយក្រុម​ដែល​គាំទ្រ​ក្រុម ISIS

​អាជ្ញាធរ​គុយ​វ៉ែត​បាន​ចាប់ខ្លួន​មនុស្ស​មួយក្រុម​ដែល​ដឹកនាំ​ដោយ​បុរស​ជនជាតិ​លី​បង់​ម្នាក់ បន្ទាប់ពី​ពួកគេ​បានផ្ដល់​ហិរញ្ញវត្ថុ​និង​ជួយ​ដល់​ការដឹកជញ្ជូន​សំភារៈ​ដល់​ក្រុម​រដ្ឋ​ឥស្លាម​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងមហាផ្ទៃ​គុយ​វ៉ែត​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងមហាផ្ទៃ​គុយ​វ៉ែត បាន​បញ្ជាក់ថា មន្ត្រី​សន្តិសុខ​របស់ខ្លួន​បាន​ចាប់​មនុស្ស​នៃ​បណ្ដាញ​អន្តរជាតិ​មួយក្រុម​ដែល​បាន​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​និង​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។​។​

​បើតាម​មន្ត្រី​ក្រសួងមហាផ្ទៃ​គុយ​វ៉ែត បុរស​ជនជាតិ​លី​បង់​ដែលជា​មេក្រុម​បាន​សារភាពថា ខ្លួន​បាន​ប្រមូលប្រាក់​និង​ផ្ដល់​ការគាំទ្រ​ផ្នែក​ដឹកជញ្ជូន​ដល់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​បាន​វាយប្រហារ​សម្លាប់​មនុស្ស​នៅក្នុង​ប្រទេស​លី​បង់​និង​បារាំង​កាលពី​សប្ដាហ៍​មុននេះ​។​

​លើសពីនេះ បុរស​រូបនេះ គឺជា​អ្នកសម្របសម្រួល​របស់​ក្រុម​រដ្ឋ​ឥស្លាម​ប្រចាំ​គុយ​វ៉ែត និង​បានរៀបចំ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ក៏ដូចជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ FN៦ ដែល​បាន​ទិញ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ ហើយ​ឩ​បករ​ណ៏​ទាំងនេះ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ស៊ី​រីតា​មរយៈ​តួ​ក​គី​។ ប៉ុន្តែ​ទំហំ​នៃ​តម្លៃ​កិច្ចព្រមព្រៀង​មិនត្រូវ​បានបញ្ជាក់​ទេ​។​

​ម្យ៉ាងវិញទៀត បើតាម​ការផ្សាយ​របស់ Al Jazeera ក្រៅពី​មេខ្លោង​ជា​ជនជាតិ​លី​បង់ ជនសង្ស័យ​៥​នាក់ រួមមាន ជនជាតិ​ស៊ី​រី​៣​នាក់ អេ​ហ្ស៊ី​បម្នាក់ និង​គុយ​វ៉ែត​ម្នាក់ ក៏ត្រូវ​អាជ្ញាធរ​គុយ​វ៉ែត​ចាប់ខ្លួន​ផងដែរ​។ តែ​សមាជិក​៤​នាក់​ផ្សេងទៀត​របស់​បណ្ដាញ​នេះ កំពុង​ស្ថិតនៅ​បរទេស​នៅឡើយ​។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​