ឃាតក​ចាក់​២៨​កាំបិត​សម្លាប់​អ្នកគ្រូ​វ័យក្មេង​បង្រៀន​សាលា​ប៊ែ​ល​ធីតា​ខ្មៅ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ ​ខេត្តកណ្ដាល ៖ បន្ទាប់ពី​ស្ត្រី​វ័យក្មេង​ជា​គ្រូបង្រៀន​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ក្រុង​តាខ្មៅ ត្រូវ​ឃាតក​ចាក់​សម្លាប់ រហូតដល់​២៨​កន្លែង ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចន្លោះ​ម៉ោង​២០​ទៅ​២៣​យប់ នៅ​ចំណុច​ផ្លូវលំ​ដីចំការ ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​នោះមក កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​បាន​ដុតដៃ​ដុត ជើង​សហការគ្នា​ស្រាវជ្រាវ យ៉ាងសកម្ម នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​រួចមក រហូតមកដល់​ម៉ោង​១២​ថ្ងៃ ដដែល​នេះ សមត្ថកិច្ច បាន​ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជា​គ្រូបង្រៀន នៅក្នុង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ប្រចាំ​ក្រុង​តាខ្មៅ​ដូចគ្នា ដោយបាន​ធ្វើការ​សន្និដ្ឋាន ជំហាន​ដំបូង​ថា អាចជា​រឿង​ស្នេហា​ច្រើនជាង​ករណី​ប្លន់​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ រុំ សុង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​ស្អាង ជា​គ្រូបង្រៀន នៅ​សាលា​ប៊ែ​ល​ធី​ជាមួយគ្នា​។ តាម​ការសួរនាំ​ក្រុមគ្រួសា និង​ម្ចាស់​ផ្ទះជួល របស់​ជនរងគ្រោះ ឃើញថា ជនរងគ្រោះ បាន​បាត់​ខ្លួន​តាំងពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​មកម្ល៉េះ ពុំ​ឃើញ​ចូល​សំរាក​នៅផ្ទះ​ទេ​។​

ក្រោយពី​ពិនិត្យ​សាកសព និង​ធ្វើការ​ស្រាវជ្រាវ របស់​កម្លាំង​អាវុធហត្ថ និង​នគរបាល នៅ​ចំណុច​ផ្ទះជួល របស់​ជនរងគ្រោះ សម្ថ​កិច្ច​បាន ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ខាងលើ យកទៅ​ធ្វើកា​សាកសួរ ហើយ​ករណីនេះ​សមត្ថកិច្ច អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ព្រោះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ ជា​គ្រូបង្រៀន​សាលា​ប៊ែ​ល​ធី​ដូចគ្នា ហើយ​ជនសង្ស័យ​នេះ មាន​ស្នាម​ដាច់​មុត នៅ​ប្រអប់ដៃ​ខាងស្តាំ និង​សម្លៀកបំពាក់​មាន​ជាប់​ឈាម ត្រូវបាន​នគរបាល​យ​ក​ទៅ រក្សាទុក​ពិនិត្យ និង​វិភាគ​បន្ត​។​

សូមបញ្ជាក់ថា ហេតុការណ៍​សម្លាប់ ដ៏​សាហាវព្រៃផ្សៃ​មួយ បានកើត​ឡើង​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅ​ចំណុច ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ខណៈដែល ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស ប្រចាំ​ក្នុង​សា​សា​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ក្រុង តាខ្មៅ ត្រូវបាន​ចោរ​ចាក់​សម្លាប់ យ៉ាង​ឃោរឃៅ ចំនួន​២៨​កាំបិត ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ក្នុង​ថ្លុកឈាម ប្លន់​យក ទ្រព្យសម្បត្តិ​៕

KA-20-11-2015-30 KA-20-11-2015-31 KA-20-11-2015-32 KA-20-11-2015-33 KA-20-11-2015-34 KA-20-11-2015-35KA-20-11-2015-36 KA-20-11-2015-37 KA-20-11-2015-42KA-20-11-2015-38 KA-20-11-2015-39