ភេរវកម្ម​នៅ​ប៉ារីស ៖ បារាំង​ដាក់​សម្ពាធ​លើ​អឺរ៉ុប​ដើម្បី​ពង្រឹង​មធ្យោបាយ​ប្រឆាំង​ភេរវកម្ម

៧​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម បារាំង​ផ្តើម​ធ្វើ​បុណ្យ​បញ្ចុះ​សព​ជន​រងគ្រោះ​បាត់​បង់​ជីវិត។ ចំណែក​ការ​អង្កេត​ក៏​កំពុង​ដំណើរ​កា​រទៅ​មុខ ប៉ូលិស បន្ត​តាម​ស្វែង​ចាប់​ខ្លួន​ភេរវជន​សង្ស័យ​ម្នាក់​ទៀត ដែល​ជា​ខ្មាញ់​កាំភ្លើង​បាញ់​រះ​ តាម​ផ្លូវ​លើ​ភោជនីដ្ឋាន និង​ហាង​កាហ្វេ​។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​បារាំង​ក៏​កំពុង​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយមួយ​រួម​គ្នា។ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង អំពាវនាវ​ឱ្យ​អឺរ៉ុប ចេញ​សេចក្តី​សម្រេច​ដោយ​គ្មាន​បង្អង់​នៅ​ នៅ​ថ្ងៃ​នេះ​តែ​ម្តង​ នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ពី​ព្រោះ​អឺរ៉ុប​អូស​ជើង​ និង​បាន​ធ្វើ​ឱ្យ​ខាត​ពេល​វេលា​ច្រើន​ណាស់។