សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)

ភ្នំពេញ៖ ចោលសពនៅក្បែរចំការអ្នកស្រុក នៅស្រុកស្អាង រហូតមកដល់ពេលនេះ គេរកឃើញមុខឃាតកដៃដល់បានហើយ គឺបុរសជាសង្សាររបស់នាងតែម្តង ដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនសួរនាំ បន្ទាប់ពីរកឃើញសាកសព។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ យោងតាមការអះអាងពីសមត្ថកិច្ចឃាត់កណ្តាល បានឲ្យដឹងថា ជនសង្ស័យដែល ជាសង្សារត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំនោះ បានឆ្លើយសារភាពហើយ ថាខ្លួនគឺជាឃាតករ ចាក់សម្លាប់នាង ព្រោះតែខឹងនាងបង្ខំឲ្យខ្លួនទៅចុះអេតាស៊ីវិល និងរៀបការ រួមទាំងគំរាមឲ្យខ្លួនផ្តាច់ ទំនាក់ទំនងជាមួយនិង សង្សារចាស់ផងដែរ។

ករណីឃាតកម្មចាក់សម្លាប់យ៉ាងសាហាវ ដោយកាំបិតសើ្ទរសុះសាច់ទៅលើអ្នកគ្រូក្រមុំខាងលើនេះ ត្រូវបានគេ ប្រទះឃើញសាកសពនៅចំណុចតាមផ្លូវលំ ក្បែរចំការអ្នក ស្រុកមួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាវេលាព្រឹកព្រលឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ ដោយអ្នកធ្វើចំការ ដែលធ្វើដំណើរប្រទះឃើញ។

សាកសពអ្នកគ្រូក្រមុំខាងលើនេះ ដោយបានគេស្គាល់ឈ្មោះ ផែន សុភាវី អាយុ ២៣ឆ្នាំ មានទីលំនៅក្នុង ស្រុកភូមិកើតហេតុ និងមានមុខរបរជាគ្រូបង្រៀន ភាសាអង់គ្លេស នៅក្រុងតាខ្មៅ និងស្នាក់នៅផ្ទះជួល ក្បែរកន្លែងបង្រៀន។

តាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ខណៈពួកគាត់នាំគ្នាធ្វើដំណើរទៅចំការ ក៏ប្រទះឃើញ សាកសពស្រ្តីវ័យក្មេងខាងលើ ដេកស្លាប់នៅក្បែរ ចិញ្ចើមផ្លូវ ដោយមានស្នាមមុខរបួស និងឈាមហូរជោក ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យ។ នៅលើខ្លួនសាកសព គេពិនិត្យឃើញមានស្នាមចាក់ ដោយកាំបិតចំនួន ២៨កន្លែង សើ្ទរតែសុះពេញនិងដងខ្លួន រួមទាំងមានសម្ភារប្រើប្រាស់ផ្ទាល់ខ្លួននៅ អង្កេតលើករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុងហេង អាយុ ២១ឆ្នាំមានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀនជាមួយស្រ្តីរងគ្រោះ ស្នាក់នៅផ្ទះជួលបន្ទប់ក្បែរគ្នា ហើយត្រូវបានគេអះអាងថា ក៏ជាសង្សារនឹងគ្នាផងដែរ។ ប៉ុន្តែក្រោយសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនយកទៅសួរនាំ ជនសង្ស័យរូបនេះមិន បានឆ្លើយសារភាពអ្វីនោះទេ តែសមត្ថកិច្ចបានដាក់ ការសង្ស័យថា អាចមានពាក់ព័ន្ធទៅនឹងជនសង្ស័យរូបនេះ ដោយសារតែ សមត្ថកិច្ចពិនិត្យឃើញថា នៅដៃរបស់ជនសង្ស័យមាន ស្នាមមុខរបួសដោយកាំបិត ហើយខណៈទៅឆែកឆេរ នៅបន្ទប់ស្នាក់នៅរបស់គេ ក៏បានរកឃើញខោអាវ មានប្រឡាក់ឈាមផងដែរ ។

ពាក់ព័ន្ធទៅនឹងឃាតកម្មខាងលើនេះ បើតាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ បានបាត់ចេញ ពីផ្ទះជួល តាំងពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មកម៉្លេះ ដោយគេមិនបានដឹងថា នាងទៅណានោះឡើយ ព្រោះមិនបានឃើញ នៅក្នុងបន្ទប់ដេក។ លុះស្អែកឡើងក៏មានការភ្ញាក់ផ្អើលឆោឡោ ថាស្រ្តីរងគ្រោះត្រូវបានគេ ប្រទះឃើញស្លាប់នៅក្បែរចំការអ្នកស្រុក ដោយមានស្នាមចាក់ជា ច្រើនកាំបិតតែម្តងទៅ ៕

សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)
សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ (ព័ត៌មានចុងក្រោយ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត