ក្រសួងរ៉ែ និងថាមពល ព្រមាន ចាត់វិធានការ ជាថ្មី ចំពោះអាជីវកម្ម ដឹកជញ្ជូនរ៉ែ ថ្ម និងដី ដែលធ្វើឱ្យប៉ះពាល់ តាមដងផ្លូវ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដាក់ចេញវិធានការជាថ្មី ដើម្បីព្រមានដល់ ក្រុមហ៊ុនធ្វើ អាជីវកម្មដឹកជញ្ជូន រ៉ែ ថ្ម និងដី ។ល។ នៅទូទាំងប្រទេស ដោយរម្លឹកថា បើសិនជាអាជីវកម្មណាមិន គោរពតាមវិធានការ ថ្មីនេះទេនោះ នឹងត្រូវចាត់ការតាមច្បាប់តែម្តង។

សារាចរណែនាំ របស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ រាល់ការដឹកជញ្ជូនថ្ម រ៉ែ ដី ដីឥដ្ឋ ត្រូវតែគោរពតាមបទដ្ឋាននៃការកម្រិតទម្ងន់ផ្ទុកតាមប្រភេទរថយន្ត និងផ្លូវ ហើយត្រូវមាន កៅស៊ូគ្របជៀសវាងធ្លាក់រប៉ាត់រប៉ាយតាមផ្លូវ។ អាជីវករ ក្រុមហ៊ុន ត្រូវចូលរួមថែរក្សាផ្លូវ ដែលខ្លួនប្រើប្រាស់ ហើយត្រូវស្រោចទឹក ដើម្បីការពារការហ៊ុយធុលីជាដើម ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនត្រូវ មានផែនការជួសជុលផ្លូវ ដែលខ្លួនប្រើប្រាស់ផងដែរ៕