ចុងក្រោយ​បងប្អូន​កូរ៉េ​ទាំងពីរ ព្រមព្រៀងគ្នា​ចរចា កាត់បន្ថយ​ភាព​តានតឹង​នៅ​សប្តាហ៍​ក្រោយ​

​រដ្ឋាភិបាល​កូរ៉េ​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​កិច្ចប្រជុំ​មួយ​ដើម្បី​ចរចា​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​នៅ​សប្តាហ៍​ក្រោយ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​

​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង និង រដ្ឋាភិបាល​កូរ៉េខាងជើង បាន​ព្រមព្រៀងគ្នា​ក្នុង​ការបើក កិច្ចប្រជុំ​ថា្នក់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំងពីរ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទី​២៦ ខែ វិច្ឆិកា​ស​បា្ហ​ហ៍ ក្រោយនេះ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​កូរ៉េខាងជើង​បានស្នើ​ទៅ កាន់​កូរ៉េខាងត្បូង​ដើម្បី​ជជែក​រក​ដំណោះស្រាយ​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​។

​យោងតាម​ការអះអាងរ​បស់​មន្ត្រី​កូរ៉េខាងត្បូង កូរ៉េខាងត្បូង បាន​ព្រម​ទទួលយក​សំណើ​របស់​កូរ៉េ​ខាង ជើង​ដើម្បី​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ​។ ហើយ កិច្ចប្រជុំ​នេះដែរ ផ្អែកលើ​កិច្ចព្រមព្រៀង ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ ខែសីហា​កន្លងទៅ​។  កិច្ចព្រមព្រៀង​ថ្ងៃទី​២៥ ខែសីហា គឺជា​កិច្ច ព្រមព្រៀង​មួយ​ដែល​បានធ្វើ​ក្រោយពី​កូរ៉េ​ទាំងពីរ បាន​ប្រឈមមុខគ្នា​ខ្លាំង រហូតដល់​មានការ​បាញ់ គ្រាប់ផ្លោង​ដាក់គ្នា​ទៀតផង​។​

​គួរកត់សម្គាល់​នោះ កិច្ចព្រមព្រៀង​ថ្មី​ចុងក្រោយ​នេះ គឺធ្វើឡើង​បន្ទាប់ពី មានការ​ជួបជុំ​ក្រុមគ្រួសារ​កូរ៉េ ទាំងពីរ​ដែល​បាន​បែក​គ្នា​តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​មកម្ល៉េះ​។ វា ក៏​អាច​សញ្ញា​វិជ្ជមាន​មួយ ផងដែរ ប្រសិន​ការចរចា​ភាគី​ទាំងពីរ អាច​ទទួលបាន​លទ្ធផល​ល្អ​។ តែ តាម​ការកត់សម្គាល់ ការចរចា របស់​កូរ៉េខាងជើង ភាគច្រើន គឺធ្វើឡើង​ក្នុង​រូបភាព​ដើម្បី​សុំ​ជំនួយ​អភិវឌ្ឍន៍​ពី​កូរ៉េខាងត្បូង​ជាជាង ការកាត់បន្ថយ​ភាព​តានតឹង​។​

​យ៉ាងណា​ក៏ដោយចុះ បើតាម​បច្ចេកទេស​យោធា ស្ថានភាព​ឧបទ្វីប​កូរ៉េ គឺ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​សង្គ្រាម​នៅឡើយ​នោះទេ​។ ហើយ ចុងក្រោយ​នេះ កូរ៉េខាងជើង ក៏​ទើបតែ​ដំណើរការ​រោងចក្រ​ផលិត អាវុធ​នុយក្លេអ៊ែរ ដែលជា​បំរាម​របស់​អង្គការ​សហ​ប្រជា​តិ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​