ឃាត់ខ្លួន​បុរស​២​នាក់​ជាបចោទ​ចែកចាយ​ថ្នាំញៀន​

​ខេត្ត​ព្រះសីហនុ​៖ បុរស​២​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សី​ហន ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​3 និង​00​នាទី នៅ​ចំណុច ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខណៈពេល​ពួកគេ​កំពុងធ្វើការ​ចែកចាយ​។​

លោក​វរសេនីយ៍ត្រី​តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​ន​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​បុរស​ពីរ​នាក់​ដែល​បាន​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ មាន​ទី​១​ឈ្មោះ ប៉ាង ផេង ភេទ​ប្រុស អាយុ​51​ឆ្នាំ ស្រុកកំណើត ភូមិ កំពង់បាយ ខេត្ត កំពត បច្ចុប្បន្ន​រស់នៅ ខណ្ឌ​ពោធិ​សែន​ជ័យ ភ្នំពេញ​។ ទី​២​ឈ្មោះ សាំង លី ភេទ​ប្រុស អាយុ​34​ឆ្នាំ ស្រុកកំណើត​(​ដូចខាងលើ​) បច្ចុបន្ន​រស់នៅ ខណ្ឌ​7​មករា ភ្នំពេញ​។

ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ -​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ice មួយថង់​ទម្ងន់ 7,17g -​ម៉ូតូ​ចំនួន​០១​គ្រឿង -​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​-​លុយ​ចំនួន​៤០​ដុល្លា ការ​បូ​ប​ដាក់​ប្រាក់​ចំនួន​០២​។ បច្ចុប្បន្នកំពង់​សាកសួរ និង កសាង​សំណុំរឿង​ទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕ សមុទ្រខៀវ ​

KA-20-11-2015-47 KA-20-11-2015-49 KA-20-11-2015-50