ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២២ និង​០០​នាទី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​៥ សង្កាត់​លេខ​០៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​ ​ ​

​យោងតាម​ការអោយ​ដឹង​ពី​លោក​វរសេនីយ៍ត្រី តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ ជួន សាក់​នី​កា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ រត់​ម៉ូតូឌុប មាន​ស្រុកកំណើត ខេត្តស្វាយរៀង បច្ចុប្បន្ន​សា្ន​ក់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ក្នុងពេល​ឃាត់ខ្លួន​នោះ​រកឃើញ​នូវ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​មិន ICE ទឹកកក ចំនួន​២ កញ្ចប់​តូច ស្មើនឹង 0.5​ក្រាម ម៉ូតូ​ចំនួន​០១​គ្រឿង​។

​ ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្វើការ​សាកសួរ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕ សមុទ្រ​ខៀវ​ ​

KA-20-11-2015-45 KA-20-11-2015-46