សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បន្ត​ឃុំ​នៅ​ស្នងការ​ខេត្ត​ស្វាយរៀង​បន្ទាប់​ពី​សាកសួរ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង បន្ត​​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប នៅ​ស្នងការ​ខេត្ត បន្ទាប់​ពី​តុលាការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​ ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សំបុត្រ​កំណើត​មួយ​លើ​ហ្វេសប៊ុក (Facebook) ថា ខេត្ត​ស្វាយរៀង ឋិត​ក្នុង​ប្រទេស​វៀតណាម។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ២​រូប ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង នាំ​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ តាំង​ពី​ព្រឹក​ព្រលឹម ទល់​ព្រលប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។ ភរិយា​ជន​ជាប់​ចោទ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង ចាត់​ទុក​ករណី​នេះ​ ថា​ជា​រឿង​នយោបាយ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។