ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​

កូឡា​ឡាំ​ពួ​៖ យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ បានឲ្យដឹងថា ក្រុម​ជ្រុលនិយម ISIS បាន​បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់​រប​ស់​ខ្លួន​ជាច្រើន​នាក់​ទៅ​កាន់​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំផ្ទុះ​គ្រាប់​អត្តឃាត នៅ​អគារ​ដែល​មេដឹកនាំ​កំពូលៗ​មកពី ១៨​ប្រទេស​ស្នាក់ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​។​

​នៅថ្ងៃនេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ទាក់ទង​នឹង​ករណី​ខាងលើ លោក Khalid Abu Bakar មេ​ប៉ូលិស​ម៉ាឡេស៊ី បានចាប់ផ្ដើម​រឹតបន្ដឹង​សណ្ឋាប់ធ្នាប់ ដោយ​ដាក់​ពង្រាយ​នូវ​កងកម្លាំង ២.០០០​នាក់ នៅ​តាម​កន្លែង​សំខាន់ៗ និង​ត្រៀម​បម្រុង​ទាហាន ២.៥០០​នាក់ ដើម្បី​ធ្វើ​អន្តរាគមន៍​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា ក្រុម​ជ្រុម​និយម ISIS បាន​ជួប​ជាមួយនឹង Abu Sayyaf ដែល​ជា​ក្រុម​ឧទ្ទាម​ឥស្លាម​និយម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​រៀប​ផែ​ក​ការ គ្រោង​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ទី​តំបន់​ប្រជុំជន​មួយចំនួន​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួ ជាពិសេស​គឺ​នៅ​ក្បែរ​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​តែម្ដង​៕​

ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​

Like this:

Like Loading...