កូននេនម្នាក់ ត្រូវបាន ចាប់ផ្សឹកប្រគល់ ឲ្យសមត្ថកិច្ច ក្រោយ លួងលោម កុមាររី អាយុ៥ឆ្នាំ ទៅរំលោភ

ភ្នំពេញ : កូននេនមួយអង្គ ដែលទើបមក បួសរៀន គង់នៅវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ បន្ទាប់ពីមាន រឿងអាស្រូវ ទទួលរងការ ចោទប្រកាន់ ថាល្បួងលួងលោម ក្មេងស្រីម្នាក់នាំទៅរំលោភ ក្នុងកុដិ ជាថ្នូរទៅនឹង ទឹកក្រូច១កំប៉ុង និងនំមួយកញ្ចប់ បែកធ្លាយដល់ ឪពុកម្តាយក្មេងស្រី ហើយបាន ដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច ប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យដើម្បីឲ្យជួយរកយុត្តិធម៌ ដល់ជនរងគ្រោះ  បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ អស់រយះពេល១សប្តាហ៍កន្លងមកនេះ ដោយមានកិច្ចសហការ ជាមួយ ការិយាល័យធម្មការ និងគ្រូពេទ្យ ជំនាញផងនោះ រកឃើញថា ក្មេងស្រីរងគ្រោះពិតជា រងគ្រោះដោយសារ ការរំលោភ លើប្រដាប់ភេទពិតប្រាកដមែន ។

ហើយអ្វីពាក់ព័ន្ធក្នុងរឿងនេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះកូននេន មួយអង្គ ដែលជាប់ពាក់ព័ន្ធ ករណីរំលោភក្មេងស្រី ត្រូវបានការិយាល័យធម្មការ ចូលរួមពីអនុគុណខណ្ឌ ពោធិ៍សែនជ័យ និងមាន សមត្ថកិច្ចផងដែរ ផ្សឹកកូននេនខាងលើ នៅវត្តជម្ពូវ័ន រួចប្រគល់ឲ្យសមត្ថកិច្ច នាំខ្លួនបន្តទៅធ្វើការសាកសួរ នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹង ជុំវិញរឿងរ៉ាវខាងលើ ក្រោមបញ្ជាររបស់លោក យឹម សារ៉ាន់ អធិការខណ្ឌ ពោធិ៍សែនជ័យ និងដឹកនាំដោយលោក តូច ផន អធិការរងខណ្ឌ ទទួលបន្ទុកផ្នែងព្រហ្មទណ្ឌ ធ្វើការសាកសួរ ស្រាវជ្រាវ និងមានកិច្ចសហការ រវាងការិយាល័យធម្មការ និងក្រុមគ្រូពេទ្យជំនាញ ពិនិត្យកោសល្យវិច្ឆ័យលើក្មេងរងគ្រោះ អស់រយះពេល១សប្តាហ៍កន្លងមកនេះ ទីបំផុត ការិយាល័យធម្មការ អាជ្ញាធរខណ្ឌ សម្រេច ផ្សឹក បងស្បងចីវរ កូននេន ដែលសង្ស័យ ល្បួងលួងលោមក្មេងស្រី យកទៅរំលោភ  ដើម្បីប្រគល់ ទៅឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវបន្ត និងសាកសួរ នៅផ្នែកជំនាញ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឪពុក-ម្តាយក្មេងស្រីរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច ថា កូននេន ព្រះនាម អន គីម ហាក់ មានព្រះជន្ម ១៤ព្រះវស្សា ទើបតែមកគង់នៅវត្តគោកខ្សាច់ ថាលួងលោមចាប់កូនស្រីរបស់គាត់យកទៅរំលោភក្នុងកុដិ៕

កូននេនម្នាក់ ត្រូវបាន ចាប់ផ្សឹកប្រគល់ ឲ្យសមត្ថកិច្ច ក្រោយ លួងលោម កុមាររី អាយុ៥ឆ្នាំ ទៅរំលោភ

កូននេនម្នាក់ ត្រូវបាន ចាប់ផ្សឹកប្រគល់ ឲ្យសមត្ថកិច្ច ក្រោយ លួងលោម កុមាររី អាយុ៥ឆ្នាំ ទៅរំលោភ

កូននេនម្នាក់ ត្រូវបាន ចាប់ផ្សឹកប្រគល់ ឲ្យសមត្ថកិច្ច ក្រោយ លួងលោម កុមាររី អាយុ៥ឆ្នាំ ទៅរំលោភ