ឧទ្ទាម​អ៊ីស្លាម​ម៉ាលី ចូល​ទៅ​បាញ់​រះ​ក្នុង​សណ្ឋាគារ​នៅ​ក្រុង​បាម៉ាកូ

សណ្ឋាគារ​ Radisson Blu ​កណ្តាល​ក្រុង​បាម៉ាកូ ​រដ្ឋធានី​ប្រទេស​ម៉ាលី ​បាន​ក្លាយ​ជា​ទី​លាន​បាញ់​រះ ​ទាំង​ព្រឹក​ព្រហាម ​នៅ​ថ្ងៃ​សុក្រ ​ទី​ ២០​ វិច្ឆិកា​ម្សិលមិញ។ ក្រុម​ជីហាដ​អ៊ីស្លាម ​ម៉ាលី ​​បាន​ចូល​ទៅ​ដើម្បី​ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​សណ្ឋាគារ​នេះ ​ ដែល​ភ្ញៀវ​ភាគ​ច្រើន ​ គឺ​សុទ្ធសឹង​ជា​ជន​បរទេស ​រឺ​បុគ្គលិក ​បរទេស​ ដែល​បំពេញ​ការងារ​នៅ​ប្រទេស​ម៉ាលី។ មាន​ភ្ញៀវ​៣​នាក់ ​ត្រូវ​បាន​ស្លាប់​ ដោយ​គ្រាប់​កាំភ្លើង ​ ឯ​ភ្ញៀវ​ ជា​ច្រើន​នាក់​ផ្សេង​ទៀត​ កំពុងតែ​ត្រូវ​ពួក​ជន​ឧទ្ទាម​អ៊ីស្លាម ​បង្ឃាំង​ទុក ​នៅ​ក្នុង​សណ្ឋាគារ។ បារាំង ​បាន​បញ្ជូន​កម្លាំង​ពិសេស​ជាង​៥០​នាក់ ​ទៅ​ម៉ាលី ​ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​ នៅ​បរទេស​មាន​ការ​ប្រុង​ប្រយ័ត្ន ​ផងដែរ។