ទីតាំងលក់កាហ្វេ រ៉ូមែនទិច បង្កប់ល្បែង កត់កន្ទុយលេខ យ៉ាងសកម្ម មួយកន្លែង សមត្ថកិច្ច ខណ្ឌឫស្សីកែវ បិទភ្នែក ធ្វើមើលមិនឃើញ

ភ្នំពេញ៖ ទីតាំងជួលលក់កាហ្វេរ៉ូមែនទិច មួយកន្លែង ដែលបង្កប់ទៅដោយ ល្បែងកត់កន្ទុយលេខ យ៉ាងសកម្ម ត្រូវបាន កម្លាំងនគរបាលមូលដ្ឋានខណ្ឌឫស្សីកែវ បិទភ្នែកមើលរំលង បណ្ដែតបណ្ដោយឲ្យក្រុម អ្នកប្រកបមុខរបរកត់ឆ្នោត (ឆ្នោតវៀតណាម) យ៉ាងរលូនដោយពុំមានការទប់ស្កាត់ទៅវិញ ។

ហាងលក់កាហ្វេ បង្កប់លួចលែងល្បែងកត់កន្ទុយលេខយ៉ាងអនាធិប្បតេយ្យ ខាង លើនេះ ត្រូវបានគេស្គាល់ថា ម្ចាស់ហាងឈ្មោះ ពូម៉ៅ នៅខាងមុខផ្ទះមានដាក់ប៉ាយទទួលកត់ឆ្នោត មហាសម្បត្តិ និងលក់កាហ្វេ មានស្លាកយីហោឈ្មោះរ៉ូមែនទិច ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ កែងនិងផ្លូវ៥៩៨ ក្រុម៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ប្រភពពីរប្រជាពលរដ្ឋដែលរស់នៅជុំវិញក្បែរទីតាំងកត់ឆ្នោត និងអ្នកដែលចូលទៅហូបកាហ្វេក្នុង ហាងរ៉ូមែនទិចបានរអ៊ូរទាំថា ក្នុង១ថ្ងៃៗមានមនុស្សចេញចូលចាក់កន្ទុយលេខ យ៉ាងច្រើនកុះករ ដោយមិន មានការហាមឃាត់ពីរសំណាក់សមត្ថកិច្ច មូលដ្ឋាន ឡើយព្រោះហេតុថា អ្នកជួលទីតាំងខាងលើដើម្បីចរាចរ ឆ្នោយវៀតណាមនេះ បានបង់ប្រាក់ឲ្យ ទៅសមត្ថកិច្ចខណ្ឌឫស្សីកែវ ជារៀងរាល់ខែ។

ដោយឡែកលោក គីម សាន្ដ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលស្វាយប៉ាក បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ចំពោះទីតាំង ដែលបានធ្វើសកម្មភាព កត់ឆ្នោតខាងលើលោកបានដឹង និងបានរាយការណ៍ទៅថ្នាក់លើរួចហើយ ប៉ុន្តែមិនទាន់មានចំណាត់ការ ដោយរងចាំមើល បន្តិចទៀតសិន។ លោកនាយប៉ុស្ដិ៍បានប្រាប់ទៀត ថាបច្ចុប្បន្នចំពោះទីតាំងកត់ឆ្នោត ខាងលើមានអ្នកទទួលកត់ឆ្នោត ឈ្មោះពូម៉ៅ និងមានកាតប្រើប្រាស់ជា អ្នកសារព័ត៌មាន ដោយមិនដឹងថានៅអង្គភាពណា បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ចាប់ពីរម៉ោង០៣រសៀល តទៅក្នុងនោះមានមន្ត្រីប៉ូលីស ថ្នាក់អធិការរងខណ្ឌឫស្សីកែវ ក៍បានមកយកលុយពីរ ទីតាំងកត់កន្ទុយលេខ មួយកន្លែងនេះផងដែរដោយសុំមិនបញ្ចេញឈ្មោះថាជាអធិការរងរូបណា៕

ទីតាំងលក់កាហ្វេ រ៉ូមែនទិច បង្កប់ល្បែង កត់កន្ទុយលេខ យ៉ាងសកម្ម មួយកន្លែង សមត្ថកិច្ច ខណ្ឌឫស្សីកែវ បិទភ្នែក ធ្វើមើលមិនឃើញ

ទីតាំងលក់កាហ្វេ រ៉ូមែនទិច បង្កប់ល្បែង កត់កន្ទុយលេខ យ៉ាងសកម្ម មួយកន្លែង សមត្ថកិច្ច ខណ្ឌឫស្សីកែវ បិទភ្នែក ធ្វើមើលមិនឃើញ