ម្ចាស់រថយន្ដ FORD គ្រប់រូបឆ្នាំនេះ នឹងទទួលបាន ដំណើរកម្សាន្ត ដ៏អសា្ចរ្យ ឆ្ពោះទៅកាន់ ខេត្តប៉ៃលិន និងប្រទេសថៃ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥នេះ ចំពោះម្ចាស់រថយន្ដ FORD គ្រប់រូបដែលមានអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែ សប្បាយរីករាយ ជាមួយដំណើរកម្សាន្ដ ADVENURE ឆ្លងដែន ដ៏អសា្ចរ្យ ឆ្ពោះ ទៅកាន់ ខេត្ដប៉ៃលិន និងទៅខេត្ដចន្ថាបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួន ដង្ហែ រថយន្ដFORD ជាង ៦០គ្រឿង។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៥នេះ រៀបចំដោយក្រុមហ៊ុន អ អិម ខេ ខេមបូឌា (RMA Cambodia)នៅកម្ពុជា និងឧបត្ថម្ភ កម្មវិធីដោយក្រុមហ៊ុន តូតាល់ ខេមបូឌា ជាប្រេងឥន្ធនៈ ឈានមុខគេ នៅកម្ពុជា និងក្រុមហ៊ុន ស្រាបៀរអង្គរ CAMEREW LTD ហើយមានការចូលរួម សហការជាមូយក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company,Swensen’s,Costa Coffee,BBQ Chicken &Dairly Queen ។

ក្នុងដំណើរកម្សាន្តដ៏អស្ចារ្យនេះ មានរយៈពេល៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ដោយមានអ្នកដំណើរ ប្រមាណ៣០០នាក់ ដែលអ្នកចូលរួមនឹងរីករាយ ជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវ និងទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្ដប៉ៃលិន រួមជាមួយ នឹងបទពិសោធន៍ បោះជំរុំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាល នៃខេត្ដចន្ថាបុរី ប្រទេសថៃ។

ក្នុងដំណើរកម្សាន្តនោះ ក៏មានការចុះចែកអំណោយ ទៅដល់ប្រជាជនក្រីក្រ ដែលស្ថិតនៅខេត្ដ ប៉ៃលិនជាច្រើនគ្រួសារ ដែលមានដូចជា អង្គរ មី លុយ និងគ្រឿងឧបភោគជាច្រើនទៀត ។

សូមបញ្ជាក់ថា ដំណើរកម្សាន្តនេះ បានធ្វើទ្បើងជារៀងរាល់ឆ្នាំ  ក្នុងនោះកាលពីឆ្នំា២០០៧ ទៅខេត្ដមណ្ឌលគិរី,ឆ្នាំ២០០៨ ទៅកាន់ខេត្ដរតនគិរី, ឆ្នាំ២០០៩ ទៅកាន់ខេត្ដប៉ៃលិន, ឆ្នាំ២០១០ និងឆ្នំា ២០១១ ទៅកាន់ទឹកដីខេត្ដចម្យ៉ាសាក់ ប្រទេសទ្បាវ ,ឆ្នាំ២០១២ ទៅកាន់ខេត្ដមណ្ឌលគិរី ហើយឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសទ្បាវម្ដងទៀត ដែលអ្នកចូលរួមកើនទ្បើងជាបន្ដបន្ទាប់៕