និស្សិតវិទ្យាស្ថានជាតិ បណ្តុះ​បណ្តាល​បច្ចេកទេស ៤៥នាក់ ធ្វើទស្សនកិច្ច​រោងចក្រ បេតុង​លាយ​ស្រេច​ជីបម៉ុង​ខន​គ្រីត

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ៤៥នាក់  នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចូលធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនជីបម៉ុង និងរោងចក្របេតុងលាយស្រេចទី៥ របស់ជីបម៉ុងខនគ្រីត ដែលស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ២ ក្នុងគោលបំណងស្វែងយល់អំ ពីសង្វាក់ផលិតកម្ម នៃបេតុងលាយស្រេច។

ក្រុមនិស្សិត បានព្យាយាមស្វែងយល់ពីការគ្រប់គ្រង បច្ចេកទេស និងការរៀបចំរចនាសម្ព័ន្ធផលិតកម្ម របស់ក្រុមហ៊ុន ជីបម៉ុង ខនគ្រីត ដើម្បីយកធ្វើជាប្រធានបទ ក្នុងការសិក្សា ស្វែងយល់ទៅតាមជំនាញរបស់ពួកគេ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ជីបម៉ុង ខនគ្រីត ដែលត្រូវបានបង្កើតឡើងនៅឆ្នំា២០០៧ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលមានឈ្មោះល្បីខាងនាំចូល និងចែកចាយសម្ភារៈសំណង់ និងផលិតផលឧបភោគបរិភោគ។ គោលបំណងនៃការបង្កើតក្រុមហ៊ុនជីបម៉ុងខនគ្រីតនេះ ឡើងគឺដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារ និងការរីកចម្រើននៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត ដែលមានរោងចក្រផលិតបេតុងលាយស្រេច ចំនួនប្រាំបី បានជួយសម្រួលអតិថិជនក្នុងការស្ថាបនាសំណង់គ្រប់ប្រភេទ។

ក្រុមហ៊ុនជីបម៉ុងខនគ្រីត ផ្តោតលើគុណភាព និងសេវាកម្ម ហើយប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិ ឈានមុខគេ មកពីប្រទេសអ៊ីតាលី រួមផ្សំនឹងវត្ថុធាតុដើមល្អ បំផុតដូចជា ស៊ីម៉ងត៍អូដ្ឋ Admixture W R Grace (មកពីសហរដ្ឋអាមេរិច) ដែលត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីវិស្វករ ដែលមានជំនាញ និងបទពិសោធន៍រាប់សិបឆ្នាំ។ លើសពីនេះ យើងបានកំណត់យ៉ាងច្បាស់ថា តម្រូវការរបស់អតិថិជន និងបរិមាណពិតប្រាដកនៃផលិតផល គឺជាអាទិភាពចម្បង របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត។

ដោយការយកចិត្តទុកដាក់ខ្ពស់លើគុណភាព សេវាកម្ម បរិមាណ និងសុវត្ថិភាពការងារ នៅឆ្នាំ២០១០ ជីបម៉ុងខនគ្រីត គឺជាក្រុមហ៊ុនបេតុងលាយស្រេចទី១នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO 9001: 2008 ផ្នែកគ្រប់គ្រងគុណភាព កម្រិតអន្តរជាតិ មកពីប្រទេសអង់គ្លេស។ ក្រុមហ៊ុនជីបម៉ុងខនគ្រីត ក៏មានសកម្មជាច្រើនជួយសង្គមដូចជា ផ្តល់អាហារូបករណ៍ដល់និស្សិត ដែលគ្មានលទ្ធភាព ដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យជាដើម៕