មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា


ការបោះឆ្នោត ជាការសម្រេចចិត្ត របស់ម្ចាស់ឆ្នោតដោយសម្លេងឯករាជ្យ និងសម្ងាត់ ក្នុងការគាំទ្រ ឲ្យ​មាន​តំណាង​មួយ ដែល​អាច​ជំនួស​មុខ និង​ដោះ​ស្រាយ​បាន​គ្រប់​បញ្ហា ជូនពលរដ្ឋ ដែលជាម្ចាស់ឆ្នោត នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។ ខាងក្រោមនេះ ជាមតិនានាក្នុងការជំរុញ ឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌​នៅ​កម្ពុជា។
មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា

ដូនចាស់មួយរូប ទម្លាក់សន្លឹកឆ្នោត ចូលទៅក្នុងហិបឆ្នោត កាលពីការបោះឆ្នោតឆ្នាំ២០១៣។ (រូបថតឯកសារ)

តើធ្វើយ៉ាងណា ដើម្បីអាចដាក់ការជឿជាក់ និងទុកចិត្តថា ការបោះឆ្នោតនោះ ពិតជាកើតឡើងដោយសេរី ត្រឹម​ត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ គ្មានការបន្លំ និងគ្មានការកំហែងនោះ? តើនឹងត្រូវធ្វើយ៉ាងណា នៅពេលដែល​លទ្ធផល នៃការបោះឆ្នោតមួយ ត្រូវបានភាគីមួយ ឬច្រើន បង្ហាញពីភាពមិនអាចទទួលយកបាន ហើយធ្វើការ​ប្តឹងតវ៉ា និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ?

តើយន្តការ និងសុច្ចករ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ អាចនឹងមានដល់កម្រិតណា សម្រាប់​គ្រប់​ភាគីចូលរួម អាចទទួលយកបាន? គ្រប់ការងារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត តាំងពីចាប់ផ្តើមរៀបចំ​បោះ​ឆ្នោត រហូតដល់ការប្រកាសលទ្ធផល នៃការបោះឆ្នោតមួយ ដែលគ្មានការតវ៉ាពីម្ចាស់ឆ្នោត និងពី​គ្រប់​ភាគី​ពាក់​ព័ន្ធ....

រាល់ចំណោទខាងលើនេះ ត្រូវបានបកស្រាយដោយវាគ្មិនមួយចំនួន ដែលមានបទពិសោធន៍ និងធ្វើការងារ​ផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាទាំងនោះ តាំងពីច្រើនឆ្នាំមកហើយ ដើម្បីជ្រាបពីបញ្ហា និងដំណោះស្រាយទាំង​អស់​នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំមិត្តអ្នកអាន ចូលរួមស្តាប់ និងទស្សនា នូវមតិរបស់វាគ្មិនមួយចំនួន ដែល​បាន​ចូលរួម ធ្វើការបកស្រាយពីបញ្ហា និងដំណោះស្រាយដូចខាងក្រោម៖

លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល



លោក នី ចរិយា មន្រ្តីស៊ើបអង្កេតអង្គកាអាដហុក


លោក មេធាវី សុខ សំអឿន



លោក ព្រំ វីរៈ ប្រធានផ្នែកអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងសមាជិកភាពនៅអង្គការតម្លាភាព


លោក ទេព វីរៈ តំណាងគណបក្សអំណាចខ្មែរ



លោក កែម ឡី អ្នកវិភាគឯករាជ្យ


អ្នកស្រី វ៉ាន់ អ៊ាលី (Van Hea Lee) មន្ត្រីតំណាងការិយាល័យ អ.ស.ប ប្រចាំកម្ពុជា


លោក មេធាវី កើត ឃី មកពីគណបក្សសង្គ្រោះជាតិ


លោក កែវ ភារម្យ តំណាងរាស្រ្តមណ្ឌលក្រចេះមកពីគណបក្សសង្គ្រោះជាតិ


លោកមេធាវី សេក សោភ័ណ្ឌ មកពីអង្គការតម្លាភាពកម្ពុជា


មន្រ្តី មកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគម