នរណាខ្លះប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ថ្ងៃនេះ ?

ភ្នំពេញ:     ​ភ្នំពេញ​:​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ទម្ងន់​៦៥​គីឡូក្រាម​លើស​ង្វៀន CNC​ថ្ងៃ​ទី​២១​វិច្ឆិកា​នេះ​មាន ២ គូ ។​

​    ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចិត្តធំ​មិន សិលា​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង ​ខ្លាំង​ជន​ជាតិឡាវ​York Khunphun En Bangsak ។ អ្នក​ប្រដាល់​ឡាវ​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែ​គេ​ពិត ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​លំបាក​រក​គូ​ប្រៀប​ណាស់ ។ ជាមួយនឹង​ភាពរហ័សរហួន​នោះ​ការ​វ៉ៃ​ចេញ និង ការពារ​របស់គេ​ល្អ ។​

​    ​ចំពោះ​សិលា​ក៏​មិន​ខ្សោយ​ដែរ​កែង និង ជង្គង់​របស់គេ​វ៉ៃ​ចេញ​លឿន​ហាក់ដូចជា​គ្មាន​ស្រមោល ។ អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ហាក់ដូចជា​មិនសូវ​ចេះ​ដកថយ​ឡើយ ។​ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​កម្ពុជា​ឈ្មោះ​ជា សំនៀង​មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ Orono Champasak ។​

​    ​សំនៀង​ក៏​ជា​អ្នក​ប្រយុទ្ធ​មិនធម្មតា​មួយរូប​ដែរ ឯ Orono Champasak ក៏​ជា​ជើង​ខ្លាំង​លំបាក​រក​គូប្រកួត​ដែរ​ទោះបី​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ ស្រុក​ខ្មែរ​ក៏ពិតមែន​តែ​គេ​ពិតជា​ខ្លាំង ។​

​    ​សម្រាប់​គូ​នេះ​គេ​ជឿថា​សំនៀង​ប្រាកដជា​លំបាក​ជាមិនខាន​នោះទេ ។ នរណា​នឹង​ឈ្នះ​ក្នុង​ការប្រកួត​នេះ ?