សេង កដិកា:មិនលើកពេលការប្រកួតផ្ដាច់ព្រ័ត្រទៀតទេ

ភ្នំពេញ:     ​ភ្នំពេញ​:​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់​TV5 វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវបាន​លើក​ពេល​ប្រកួត​ចំនួន ២ ដង​ហើយៗ​សម្រាប់​ថ្ងៃទី​២១​វិច្ឆិកា​នេះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ មែនទែន​ហើយដោយ​គ្មាន​ការលើក​ពេល​ទៀត​នោះទេ ។​

​    ​បុរស​មុខ​កាច​ថៃ ប៊ុន​ហាន​ក្លឹប​រិ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​ ចំណាត់ថ្នាក់​លេខ ៣ ជាមួយ​ឈាន​ហុង​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​នោះ​ត្រូវបាន​លុបចោល​ ដោយសារតែ​ប៊ុន​ហាន​បាក់ឆ្អឹង​ដៃ​អម្លុង​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​នេះ ។​

     ​ពេលនេះ​ឈាន ហុង​បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ៣ ដោយ​មិនបាច់​ប្រកួត​ដែល​នេះ​មិនមែនជា​ចំណាត់​ល្អ​ ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​រូបនេះ​ចង់បាន​នោះទេ ។​
​    ​វ៉ាន់ ចាន់​វ៉េ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ ​ក្រ​វាត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Weerachai Menayuthin ។​

​    ​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​ប្រដាល់​ថៃ​ចាញ់​មួយ​ប្រកួត​គឺ​ចាញ់​ថៃ ប៊ុន​ហាន​ដោយសារតែ​គេ​វ៉ៃ​បន្ថែម​ធ្វើ​ឲ្យ​ប៊ុន​ហាន​សន្លប់ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ឲ្យ​ចាញ់ ។​ចំពោះ​ចាន់​វ៉េ​ត​ចាញ់​មួយ​ប្រកួត​ដែរ​គឺ​ចាញ់​ឈាន ហុង​តែ​ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​គេ​មានឱកាស​ដណ្ដើមបាន​ច័យ​ជំនះ​នៅ​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ចុងក្រោយ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​     ​នេះ​ជាវ​គ្គ​ប្រកួត​ដ៏​តឹងតែង​មួយ​ទាំង​ចាន់​វ៉េ​ត ទាំង  Weerachhai ។​ចាន់​វ៉េ​ត មានមុខ​រឹង វ៉ៃ​ចេញ​ធ្ងន់​តែ​គេ​ខ្វះ​ភាពវាងវៃ​ក្នុងការ​ប្រកួត​គឺ​ពេលខ្លះ​គេ​ សម្រុកចូល​ឲ្យ​គូប្រកួត​វ៉ៃ​ក៏មានដែរ ។​ចំពោះ​អ្នក​ប្រដាល់​ថៃ Weerachhai Menayuthin វិញ​គេ​មាន​ផ្លែ​វ៉ៃ​ល្អ​ទាំងអស់​ហើយ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ទៀតផង ។​

​    ​Weerachhai Menayuthin និង វ៉ាន់ ចាន់​វ៉េ​ត​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​នេះ ?

​     ​ក្រៅពី​គូ​ខ្សែក្រវាត់​នោះ​អ្នក​ប្រដាល់​អាំង សំអាត​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រ​ដាល់ថៃ​តែ​មកទល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹងថា​អៃ​នក​ប្រដាល់​ថៃ​នោះ​ឈ្មោះ ​អ្វី​នៅឡើយ​ទេ ។​យ៉ា​ម រ៉េត​ក្លឹប​រស្មី​កុមារ​កំព្រា ប្រកួត​ជាមួយ​ប៉ាន់ ពិសិដ្ឋ​ក្លឹប​កងពលតូច​លេខ ៧០ ។​