សារ៉ា និង វាសនានឹងបន្តឈ្នះ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TV សម្រាប់​ថ្ងៃទី ២១ វិច្ឆិកា​អ្នក​ប្រដាល់​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ប្រាក់ រស្មី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ម្ដងទៀត ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​កាល​ជួបគ្នា​ក្នុង​ពូ​ល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ជួបគ្នា​ម្ដង​ហើយ​ដោយសា​រ៉ា​ផ្ដួល​រស្មី​បាន​នៅ​ទឹក​ទី ២ ។​សម្រាប់​ការជួបគ្នា​នៅ​ជុំ​ទី ២ នេះ​ទៀត​គេ​ជៃ​ថា​សា​រ៉ា​នឹង​ឈ្នះ​រស្មី​ម្ដងទៀត​ជាមិនខាន ។​រស្មី​ នៅសល់តែ​ការ​ប្រជែង​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ប៉ុណ្ណោះ ចំពោះ​សា​រ៉ា​ដែល​ពុំទាន់​ស្គាល់​ចាញ់​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ទោះបី​ ការប្រកួត​មួយ​នេះ​គេ​ចាញ់​ក៏​គេ​នៅតែមាន​កៅអី​សម្រាប់​ការប្រកួត​ ផ្ដាច់ព្រ័ត្រ​ដែរ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ជួប​ជាមួយ​សេង ស្រឿ​ន​របស់​ក្លឹប​ព្រះខ័ន​រាជ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​កាល​ជួបគ្នា​ក្នុង​ពូ​ល​វាសនា ឈ្នះ សេង ស្រឿ​ន​ដោយ​ពិន្ទុ ។​សម្រាប់​ជំនួប​នៅ​ជុំ​ទី​២នេះ​គេ​ជឿថា​វាសនា​នៅតែមាន​ឱកាស​ច្រើន​ដើម្បី​ ឈ្នះ​លើ​គូប្រកួត​រូបនេះ​ម្ដងទៀត​មិនខានឡើយ ។​

​    ​គួរបញ្ជាក់​ថា​គូ​ខ្សែក្រវាត់​ទាំង ២ គូ​នេះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​ខ្សែក្រវាត់ ចំពោះ​អ្នក​ចាញ់​ក៏​ប្រជែង​គ្នា​ដែរ​សម្រាប់​តំណែង​លេខ ៣ ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​ព្រីម ព្រេ​ម​ក្លឹប​បាគង​កីឡា​ខេត្តសៀមរាប​ជួប​ប្រកួត​ជាមួយ​វេន សុភ័ក្ត្រ​របស់​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​    ​អ៊ី វ៉ាន់​សក្តិ​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវ​ជួប​ប្រកួត​ ជាមួយ​ព្រឿង សុជាតិ​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។ លីន ចំណាន​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចាប​ សុភា​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦០​គីឡូក្រាម ។​