អ្នកប្រដាល់ថៃ Thai Oulek មិនខ្លាចរឿង សោភ័ណ្ឌ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thai Oulek បានប្រកាសថា​គេ​មិន​ញញើត​អ្នក​ប្រដាល់​រឿង សោ​ភ័​ណ្ឌ​របស់​ក្លឹប​ម្កុដ​រាជសីហ៍​ឡើយ​ជាមួយគ្នានេះ​គេ​បាន​ណាត់​ប្រកួត​ គ្នា​លើស​ង្វៀន EXPERT របស់ SEA-TV នៅ​ព្រឹក​ថ្ងៃទី​២២វិច្ឆិកា​ទៀតផង ។​

​     ​អ្នក​ប្រដាល់​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​តែបើ​តាម​ ការ​ឲ្យ​ដឹង​ពី​លោក​ថៃ អ៊ូ​ដែលជា​អ្នក​នាំ​អ្នក​ប្រ​ដាល់​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ថា​សមត្ថភាព ​របស់ Thai Oulek អាច​វ៉ៃ​បាន​ល្អមើល​ជាមួយ​រឿង សោ​ភ័​ណ្ឌ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៥​ដង ឈ្នះ​៨៩​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ ១ ដង ។​

​    ​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ឆ្វេង ។ កណ្ដាប់​ថៃ កែង ជង្គង់ និង​ការ​ទាត់​ជើងឆ្វេង​របស់គេ​ល្អ​ណាស់​ ហើយ​មាន​ប្រសិទ្ធិភាព​ទៀតផង ។​អ្នក​ដែល​ឈ្នះ ឬ តស៊ូ​បាន​ស្មើ​ជាមួយ​សោ​ភ័​ណ្ឌ​ក៏​វេទនា​ដែរ ។​មានការ​ប្រកួត​ជា​ ច្រើន​ដែល​សោ​ភ័​ណ្ឌ​យកឈ្នះ​គូប្រកួត​បាន​មុន​ទឹក​ទី ៥ ។​

​    ​សូម​បញ្ចាក់​ថា​រឿង សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៧​ដង ឈ្នះ​១២៥​ដង ចាញ់​១០​ដង និង ស្មើ​ពិន្ទុ ២ដង ។ សម្រាប់​ការប្រកួត​នេះ​គេ​ជឿថា​សោ​ភ័​ណ្ឌ​មានឱកាស​ច្រើន​ដើម្បី​ដណ្ដើមបាន​ ជ័យជំនះ ។​

​    ​រិ​ទ្ធ អា​រុណ​មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ឆ្លងដែន​មកពី​ស្រុកថៃ​ឈ្មោះ​Yorth Sayam ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​អា​រុណ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​ទោះបី​គេ​វ៉ៃ​ចេញ​យឺត​ ក៏​ពិតមែនតែ​កណ្ដាប់ដៃ​គេ​អស្ចារ្យ​ណាស់​។​ អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​ជាប់​ជា​អ្នក​ប្រដាល់​ជម្រើស​ចា​តិ​ផ្នែក​សាកល​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៥​ដង ឈ្នះ​៨៧​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Yorth Sayam វិញ​គេ​មាន​សមត្ថ​ភាពមិន​ចាញ់​អា​រុណ​នោះទេ​ទោះបី​ជើង​ក្រោម​របស់​គេ​ ហាក់ដូចជា​ជ្រាយ​បន្តិច​មែន​តែ​ស្នៀត​ជង្គង់ កែង និង កណ្ដាប់ដៃ​របស់គេ​វ៉ៃ​ចេញ​បាន​លឿន​ណាស់ ។  Yorth Sayam មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ ៦៥​ដង  ចាញ់​៩​ដង និង ស្មើ​ពិន្ទុ ១ ដង ។​មិនដឹងថា​រិ​ទ្ធ អា​រុណ​ឈ្នះ ឬ​Yorth Sayam ជា​អ្នកឈ្នះ​នោះឡើយ ។​

​     ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​គុជ ប៊ុន​សៅ ក្លឹប គុជ​សារ​កីឡា ប្រកួត ជាមួយ សេក គឹម​សៀង មកពី​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង ថុ​ន ប៊ុនធឿន​ក្លឹប​ស្រះស្រង់​កីឡា​ប្រកួត​ជាមួយ​ពុទ្ធ ចំរើន​មកពី​ក្លិប​អមតៈ​គុន​ខ្មែរ ។​