ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន

ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន

កម្មករ​​​​​រៀប​ចំ​​​​​ផ្លាក​សញ្ញា​អាស៊ាន​នៅ​មុន​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី​២៧​នៅ​ទី​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥។

ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន

លោក Najib Razak នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រោយ​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ និង​នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ទី​ក្រុង​គូឡាឡាំពួ។ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ សកម្មភាព​របស់​ប្រទេស​ចិន​​បាន​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក។ គូឡាឡាំពួ—

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មានក្តី​បារម្ភ​ជុំវិញ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បញ្ហា​នេះ​នឹង​ត្រូវ​ដាក់​ក្នុងរបៀប​វារៈ​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ (Barack Obama) ខណៈ​ពេល​ដែល​លោកជួប​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​នេះ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត។

លោក​អូបាម៉ា​បាន​ទៅ​ដល់​ទី​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​កន្លែង​ដែល​កិច្ច​ប្រជុំ​កំពូល​នេះ​ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ។

សេតវិមាន​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​បង្កើត «រចនាសម្ព័ន្ធ​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន» ជា​ការ​សំខាន់​ដើម្បី​សន្តិសុខ​ក្នុង​តំបន់​និង​វិបុលភាព​សេដ្ឋកិច្ច​ ដែល​ទាំង​ពីរ​នេះ​ជា​គ្រឹះ​នៅ​គោលនយោបាយរបស់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ឡើងវិញ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា​ សកម្មភាព​របស់​ប្រទេស​ចិនបាន​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក។

ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន

លោក Najib Razak នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី (ឆ្វេង) ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រោយ​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ និង​នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​ទី​ក្រុង​គូឡាឡាំពួ។