ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ

ដីការបង្គាប់ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មិនអាចអនុវត្តបានទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ នៃ​គោលការណ៍ «អាជ្ញា​អស់​ជំនុំ»។ លោក សម រង្ស៊ី ត្រូវបានទទួលស្គាល់ ដោយស្ថាប័នជាត់ធំៗបី គឺ គ.ជ.ប, រដ្ឋសភា និង​ព្រះ​មហាក្សត្រ ហើយ​លោក សម រង្ស៊ី កំពុង​មាន​អភ័យឯកសិទ្ធិសភា។ នេះបើយោង តាម​ឯកសារ​ជំនួយ​ស្មារតី ដែល​ចេញ​ដោយ​គណបក្ស​សង្គ្រោះជាតិ។
ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ
មេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបប្រជុំគ្នា នៅរដ្ឋធានីម៉ានីស ប្រទេសហ្វីលីពីន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។ (រូបថត ហ្វេសប៊ុក)

ក្រុមប្រឹក្សាអ្នកច្បាប់ គណបក្សសង្រ្គោះជាតិ បានលើកឡើងពីទិដ្ឋភាពច្បាប់ ទាក់ទងដីកា បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី របស់សាលាដំបូងរាជធានីភ្នំពេញ ថាពោរពេញដោយអសុពលភាព ក្នុងការអនុវត្តដីកា ព្រោះ​ការ«មិន»ចោទប្រកាន់ ត្រួតគ្នានឹងទោស និងការ«មិន»អនុវត្តសាលដីកាស្ថាពរ របស់ស្ថាប័នអយ្យការ។

នៅក្នុងឯកសារជំនួយស្មារតី ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានបង្ហោះ នៅលើ​ទំព័រ​ហ្វេសប៊ុក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានធ្វើការសន្និដ្ឋានថា៖ «ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី មិនអាចអនុវត្តបានទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ (...) ដែលបានបង្ហាញឲ្យឃើញ ពីការរលត់ទៅដោយស្ងៀមស្ងាត់ នៃអំណាចសាលដីកាស្ថាពរ របស់សាលាឧទ្ធណ៍។ (...) គោលការណ៍​អាជ្ញា​អស់ជំនុំ, លោកសម រង្ស៊ី ត្រូវបានទទួលស្គាល់ ដោយស្ថាប័នជាតិធំៗបី គឺ គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ។ លោក សម រង្ស៊ី មានអភ័យឯកសិទ្ធិសភា។»

លោក សម រង្ស៊ី ត្រូវបានស្វែងរកចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជា បន្ទាប់ពីដីកាមួយ របស់តុលាការសាលាដំបូង ចុះថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្គាប់ឲ្យចាប់ខ្លួនលោក មកអនុវត្តន៍ទោស (សាលក្រមសម្រេចចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ ថ្ងៃទី១២ ​ខែ​មីនា ឆ្នាំ២០១៣) ទាក់ទងនឹងសំនុំរឿងបរិហាកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស។ ដោយសារដីការ បង្គាប់ឲ្យចាប់ខ្លួនមួយនេះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវ​បាន​រដ្ឋសភា (ដែលមានការចូលរួម តែពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា) បណ្ដេញលោកចេញ ពីកៅអី​តំណាងរាស្ត្រ និងលប់ចោលនូវអភ័យឯកសិទ្ធិសភា។

កម្ដៅនយោបាយកម្ពុជា បានកើនឡើងខ្លាំង ប្រហាក់ប្រហែល ទៅនឹងមុនការបោះឆ្នោត ឆ្នាំ២០១៣ ដែលកាល​នោះ ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទ្ទេសខ្លួនពីការចាប់ចង នៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដូចគ្នាដែរ។

សូមរំលឹកដែរថា នៅថ្ងៃទី២០ ខែវិច្ឆិកាដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ របស់គណកម្មការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ តំណាងមន្រ្តីធំៗ តំណាងគណបក្សសង្គ្រោះជាតិបួនរូប បានចាកចេញពីកម្ពុជា ទៅ​កាន់​ប្រទេសហ្វីលីពីន ដើម្បីជួប និងស្វែងរកដំណោះស្រាយ ជាមួយថ្នាក់ដឹកនាំរបស់ខ្លូននៅទីនោះ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យមួយរូបទៀត របស់គណបក្សសង្គ្រោះជាតិ បានសរសេរពីរដ្ឋធានី ម៉ានីល ប្រទេស​ហ្វីលីពីន លើទំព័រហ្វេសប៊ូកលោកថា៖ «ការចូលរួមដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើង យើងត្រូវ​គិត​ពី​ផល​ប្រយោជន៍​ប្រជា​ជាតិ​យើង មុននឹងគិតពីប្រយោជន៍ បក្ខពួក ក្រុមគ្រួសារ និងខ្លួនឯង»៕


សូមអានឯកសារជំនួយស្មារតីរបស់ គណបក្សសង្គ្រោះជាតិទាំងស្រុងដូចខាងក្រោម៖

ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ


ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ