​ហេតុផល​ដែល​ស្ត្រី​តែងតែមាន​អា​ការៈឈឺ​សុដន់​

​ហេតុផល​ដែល​ស្ត្រី​តែងតែមាន​អា​ការៈឈឺ​សុដន់​

​ការឈឺ​សុដន់​អាច​ជា​ការឈឺ​បែប​តឹង​សុដន់ ការឈឺចាប់​បែប​ក្រហាយ​ដូច​គេ​ចាក់ ឬ​តឹងៗ​ក្នុង​សុដន់​។ ការឈឺ​នេះ​អាច​ឈឺចាប់ ឬ​កើតឡើង​ម្តង​ម្កាល​។ ​ការឈឺ​សុដន់​អាច​មាន​លក្ខណៈ​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​។ វា​អាច​កើត​មាន​តែ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ មុនពេល​មក​រដូវ ឬ​យូរ​បំផុត​៧​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយខែ​។ ចំពោះ​ស្ត្រី​រាំងរដូវ​ហើយ​ពេល​ខ្លះ​ក៏​មាន​អា​ការៈឈឺ​សុដន់​ដែរ តែ​ការឈឺ​នេះ​ញឹកញាប់​ជា​ស្ត្រី​វ័យក្មេង​។

​ពេលខ្លះ វា​ពិតជា​មិន​អាច​កំណត់​ដឹង​ថា​ការឈឺ​សុដន់​បង្កឡើង​ដោយ​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​នោះ​ទេ​។ កត្តា​បង្កហេតុ​ជាច្រើន​ប្រហែលជា​អាច​មាន​មួយ ឬ​ច្រើន​ក្នុងចំណោម​កត្តា​ដូចខាងក្រោម​នេះ​៖
•​    ​អ័រម៉ូន​បន្ត​ពូជ ដែល​អ័រម៉ូន​នេះ​ទាក់ទង​នឹង​ការ​មក​រដូវ​តែម្តង​។​
•​    ​រចនាសម្ព័ន្ធ​របស់​សុ​ដន់​
•​    ​អតុល្យភាព​អាស៊ីត​ខ្លាញ់​
•​    ​ការប្រើប្រាស់​ថ្នាំ​ដូចជា ថ្នាំ​ពន្យា​កំណើត​ជា​ដើម​
•​    ​ទំហំ​សុដន់​
•​    ​ការវះកាត់​សុដន់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។