ថា​ម៉េច ធាត់​ធ្វើឱ្យ​លើស​សម្ពាធ​ឈាម​បែប​ហ្នឹង​ទេ​ឬ​!!!

ថា​ម៉េច ធាត់​ធ្វើឱ្យ​លើស​សម្ពាធ​ឈាម​បែប​ហ្នឹង​ទេ​ឬ​!!!

​ការ​ធាត់​ជ្រុល​អាច​បណ្តាលឱ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ ទំនាក់ទំនង​ធម្មជាតិ​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ការ​ធាត់​កំពុងតែ​ស្ថិត​ក្នុង​ការស្រាវជ្រាវ និង​សិក្សា​នៅឡើយ​។ ការ​កើន​ចំនួន​អ័រម៉ូន និង​ការប្រែប្រួល​លើ​រចនាសម្ព័ន្ធ​រាងកាយ និង​លក្ខណៈ​ដំណើរការ​ធម្មតា​របស់​រាងកាយ​ត្រូវបាន​គេ​ចាត់ទុកថា​ជាហេតុ​នាំ​ឱ្យ​ការ​ធាត់​ជ្រុល​បង្ក​ជំងឺ​លើស​សម្ពាធ​ឈាម​។

​ជំងឺ​លើស​សម្ពាធ​ឈាម និង​ការ​ធា​ត់​
​សម្ពាធ​ឈាម​មាន​របស់​ពីរ​យ៉ាង​នោះ​គឺ​៖ សម្ពាធ​សរសៃឈាម​ពី​រាងកាយ និង​ចំណុះ​ឈាម​ដែល​បាញ់​ចេញ​ពី​បេះ​ដូង​។ ចំណុះ​ឈាម​ដែល​បាញ់​ចេញពី​បេះដូង​ក៏​ជា​របស់​សម្រាប់​បង្កើត​ជា​ចង្វាក់បេះដូង​ផងដែរ​។ តាម​ការសិក្សា​លើ​សត្វ​បានឱ្យដឹងថា ចំណុះ​ឈាម​ចេញ​ពី​បេះ​ដូង​បែរ​ជា​កើន​ចំនួន​នៅ​ពេល​ពួក​សត្វ​ទាំងនោះ​ធា​ត់​។ តាមរយៈ​ការកើនឡើង​ចំណុះ​ឈាម​ចេញ​ពី​បេះ​ដូង​ធ្វើ សម្ពាធ​ឈាម​ក៏​នឹង​កើន​ឡើង​ដោយសារតែ​ការ​ធាត់​ដែរ​។
 

​ទំនាក់ទំនង​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ការ​ធាត់​ជ្រុល​
យោង​ទៅ​តាម​ការសិក្សា​អេពី​ឌី​មី​សាស្ត្រ​បានឱ្យដឹងថា ការកើនឡើង​ចំនួន​អ្នក​ធាត់​ជ្រុល​គឺមាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ការកើនឡើង​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ថ្មី​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​កើន​សម្ពាធ​ឈាម និង​ការ​ធាត់​ជ្រុល​។ ដូច្នេះហើយ សម្ពាធ​ឈាម​កើន​ឡើង​គឺ​ទៅ​តាម​គ្នា​នឹង​ការ​ធា​ត់​។ បើសិន​ជា​អ្នក​មាន​សម្ពាធ​ឈាម ១៤០/៩០ mmHg នោះ​គឺជា​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ ជាទូទៅ អ្នក​ធាត់​ជ្រុល និង​មាន​ជំងឺ​ធាត់​នោះ​គឺ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ៧៥​ភាគរយ (​បុរស​) និង​៦៥​ភាគរយ (​ស្ត្រី​)។
 

​ជំងឺ​លើស​សម្ពាធ​ឈាម និង​ការ​ធាត់​ដុះ​ក្បាលពោះ​
សម្ពាធ​ឈាម​នឹង​កើនឡើង​ដោយសារ​ការ​ធាត់​ក្បាលពោះ ហើយ​វា​ក៏​ខុស​គ្នា​នឹង​ការ​ធាត់​ធម្មតាៗ​ដែរ​។ តាម​ការសិក្សា​បានឱ្យដឹងថា ការប្រែប្រួល​ចំពោះរ ង្វាស់​ក្បាលពោះ វា​នឹង​ងាយ​ធ្វើឱ្យ​ឆាប់​មាន​ភាពស៊ាំ​នឹង​សរសៃឈាម​ចុង​ដៃជើង ឬ​រាងកាយ​ទាំង​មួល​បាន​។ បើសិន​ជា​អ្នក​ធាត់​ក្បាលពោះ ឬ​ធាត់​រាងកាយ​តែម្តង ហើយ​ចំណុះ​ឈាម​ចេញពី​បេះដូង​ទាប​នោះ ភាពស៊ាំ​របស់​សរសៃឈាម​រាងកាយ​នឹង​កើនឡើង ដូច្នេះ​វា​នឹង​នាំឱ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​។

ការប្រែប្រួល​ចំពោះ​ជំងឺ​លើស​សម្ពាធ​ឈាម និង​សរសៃរ​ឈាម​
កោសិការ​កម្រាល​ក្នុង (Endothelial Cells) អាច​បញ្ចេញ​សារធាតុ​ជាច្រើន​ដើម្បី​បង្ការ​កុំឱ្យ​មាន​កំណក ព្រមទាំង​ជួយ​ឃាត់ឈាម​កុំឱ្យ​ហូរ​ចេញ​ទៅ​ខាងក្រៅ​ទៀតផង​។ អសមត្ថភាព​របស់​កោសិកា​ទាំងនេះ​នឹង​កើតមាន​នៅ​ពេល​អ្នកជំងឺ ឬ​បុគ្គល​ម្នាក់​នោះ​ធាត់​ជ្រុល​។ ហេតុដូច្នេះ​ហើយ វា​នឹង​ផ្តល់​ផលវិបាក ជា​ការបង្កើត​កំណក​ឈាម​ក្នុង​សរសៃឈាម​។ ភាពស៊ាំ​លំហូរ​ឈាម​នឹង​កើតឡើង​នៅពេល​មាន​កំណក​ឈាម​ធំ​ក្នុង​សរសៃឈាម និង​បង្ក​ជា​ការស្ទះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។