ការ​ធ្វើការ​លើស​ពី​៨​ម៉ោង​ក្នុង​១​ថ្ងៃ បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ ៣៣%

ការ​ធ្វើការ​លើស​ពី​៨​ម៉ោង​ក្នុង​១​ថ្ងៃ បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ ៣៣%

​ជា​លើក​ទី​១​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​បានកំណត់​ឃើញ​ចំនួន​ម៉ោង​ធ្វើការ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​។ គេ​បាន​ឯកភាព​គ្នា​ជា​ផ្លូវកា​រហើយ ថា​ការ​ធ្វើការ​លើស​ពី​៨​ម៉ោង​ក្នុង​១​ថ្ងៃ អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​(stroke) ដល់​ទៅ​៣៣%​។​

​ការសិក្សា​នេះ ដែល​ដឹកនាំ​ដោយ​លោក Mika Kivimaki ជា​សាស្ត្រ​ចារ្យ​ផ្នែក​អេពី​ដេមី​សាស្ត្រ​នៅ​សាកលវិទ្យាល័យ University College London បាន​ប្រមូល​ទិន្នន័យ​ដែល​គេ​ទទួលបាន​ពី​ការសិក្សា​ទាំងអស់​ចំនួន​២៥ ដែល​មាន​ការចូលរួម​ពី​មនុស្ស​ជាង​៦​លាន​នាក់ ហើយ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អូស្ត្រាលី អស់​ពេល​ជិត​៩​ឆ្នាំ​មួយៗ​។

​ការសិក្សា​នេះ​បាន​បង្ហាញ​ឱ្យដឹងថា ការធ្វើការ​ចំនួន​៥៥​ម៉ោង​ក្នុង​១​ស​ប្រា​ហ៍ៗ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​(stroke) រហូតដល់​ទៅ​៣៣% ច្រើន​ជាង​ការធ្វើការ​ត្រឹមតែ​៣៥​ទៅ​៤០​ម៉ោង​ក្នុង​១​សប្តាហ៍​។ វា​ក៏​បង្កើន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​(coronary heart disease) ១៣%​ច្រើនជាង ផងដែរ​។​

​លទ្ធផល​នៃ​ការសិក្សា​នេះ​នឹង​ត្រូវ​ចុះ​ផ្សាយ​ឆាប់ៗ​នេះ​នៅក្នុង​ព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស ឈ្មោះថា The Lancet ៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។