សមត្ថកិច្ច ខេត្តស្ទឹងត្រែង ឃាត់ខ្លួនមុខសញ្ញា២នាក់ ពាក់ករណីឃាតកម្ម សម្លាប់មនុស្ស

ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ច ខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាព សម្លាប់បុរស២នាក់ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុច ភូមិភ្លុក ឃុំភ្លុក ស្រុកសេនក្សាន្ត ខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួនជនសង្ស័យត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ១ ឈ្មោះ តុង នឿន (ជនដៃដល់) មានស្រុកកំណើតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ២ឈ្មោះ មឿន ថុន សង្ស័យថាពាក់ព័ន្ធសកម្មភាពខាងលើ។  ចំណែកជនរងគ្រោះ  មាន ១ឈ្មោះ វ៉ាន់ វែង ភេទប្រុស អាយុ៥១ឆ្នាំ ២ឈ្មោះ ផាន់ ណារៈ ភេទប្រុស អាយុ៣៩ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ស្តីអំពីអំពើឃាតកម្មខាងលើ សមត្ថកិច្ចជំនាញ ទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ ម៉ៅ ដ៉ារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

បច្ចុប្បន្នជសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ និងបង្កសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីដោះ ស្រាយតាមនីតិវិធីច្បាប់៕