អាជ្ញាធរខេត្ត ជួយជួសជុលផ្លូវលំ ៣ខ្សែដែលខូច ដោយសារទឹកជំនន់ នាពេលកន្លងមក

បន្ទាយមានជ័យ ៖ ផ្លូវលំចំនួន៣ខ្សែ មានប្រវែង ១.៣០០ ម៉ែត្រ ដែលរងការខូច ដោយសារទឹកជំនន់ ជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះត្រូវបានអាជ្ញាធរធ្វើការ ជួសជុលដោយក្រាលក្រួស ក្រហមឡើងវិញ នៅរសៀលថ្ងៃទី២០ ខវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក ម៉ៅ វណ្ណា អភិបាលរងក្រុងសិរីសោភ័ណ បានឱ្យដឹងថា ផ្លូវលំទាំង៣ខ្សែដែលអាជ្ញាធរបានជួយជួសជុល ឡើងវិញនាពេលនេះ គឺថវិកាបានមកពីការចូលរួម ពី លោក លី សារី អភិបាលរងខេត្ត ជួយចាក់ប្រេងគ្រឿងចក្រ និងលោក សាំង គង់ ម្ចាស់គ្រឿងចក្រ ជួយគ្រឿងចក្រ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាង សស្រាក់សស្រាំផងដែរ ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោយពេលប្រជាពលរដ្ឋសំណូមពរមក លោក ក៏បានដឹកនាំមន្ត្រីជំនាញចុះសិក្សា និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នាធ្វើការជួសជុលផ្លូវខាងលើនេះ ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ព្រមទាំងសិស្សានុសិស្ស កុំឱ្យជួបការលំបាកដូចមុនទៀត ៕