​តើ​អ្នក​គួរ​លេប​អាស្ពីរីន​រាល់ថ្ងៃ ដើម្បី​សុខភាព​បេះដូង​ឬ​?

​តើ​អ្នក​គួរ​លេប​អាស្ពីរីន​រាល់ថ្ងៃ ដើម្បី​សុខភាព​បេះដូង​ឬ​?

​អ្នក​ប្រហែលជា​ធ្លាប់បាន​ឮ​ហើយ​ថា ការ​លេប​អាស្ពីរីន​បន្តិច​រាល់ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ពួក​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ the University of North Carolina បាន​រកឃើញថា ការ​លេប​អាស្ពីរីន​ជាប្រចាំ​ពិតជា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​បាន​មែន រហូតដល់​ទៅ​២៨%​ឯណោះ​។​

​ក៏ប៉ុន្តែ នាយកដ្ឋាន​ចំណីអាហារ​និង​ឱសថ​(FDA)​របស់​ក្រសួង​សុខាភិបាល​អាមេរិក​បាន​ចេញ​សេចក្តីប្រកាស​មួយ​ថា អាស្ពីរីន​មិន​ប្រាកដជា​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការបង្ការ​ជំងឺ​បេះដូង នោះទេ​។ ម្យ៉ាងទៀត ការសិក្សា​មួយ​ដែល​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​របស់​សមាគម​គ្រូពេទ្យ​អាមេរិក​(the Journal of the American Medical Association) បានឱ្យដឹងថា ការ​លេប​អាស្ពីរីន​ច្រើន​អាច​ធ្វើឱ្យ​ខូច​ក្រពះ​បាន ព្រោះ​វា​ធ្វើឱ្យ​ភ្នាស​ក្រពះ​ស្តើង​ទៅៗ ហើយ​វា​ក៏​មាន​ការប៉ះពាល់​ដល់​ខួរក្បាល ទៀត​ផង​ដែរ​។​

​ដូច្នេះ តើ​អ្នក​គួរ​សម្រេចចិត្ត​យ៉ាង​ណា​?
​លោក​វេជ្ជបណ្ឌិត Dr. Prediman K. Shah , M.D.​នាយក​នៃ​មជ្ឈមណ្ឌល the Oppenheimer Atherosclerosis Research Center បាន​និយាយថា ការ​លេប​អាស្ពីរីន​ក្នុង​បរិមាណ​តិចតួច​ជាប្រចាំ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃឈាម​បេះដូង​បាន ជា​ពិសេស​បើ​អ្នក​ធ្លាប់មាន​ជំងឺ​បេះដូង​រួច      ហើយ​។ ហើយ​បើ​ទោះបីជា​បេះដូង​របស់​អ្នក​នៅ​ល្អ​ក៏​ដោយ ការ​លេប​អាស្ពីរីន​អាច​ជា​ការល្អ ថ្វីបើ​មិន​មាន​ការបញ្ជាក់​ថា​ពិតជា​ល្អ​ទាំងស្រុង យ៉ាងណាក្តី​។​

​ហើយ​ដែល​ថា​បរិមាណ​តិចតួច​នោះ គឺ​ប្រមាណ​ជា​៨១​ម​ក្រ ស្មើនឹង​១​ភាគ​៤​នៃ​គ្រាប់​ធំ​ចំនួន​៣២៥មីលី​ក្រាម​៕
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។