«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ

ភ្នំពេញ៖  នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានការប្រារព្ធកម្មវិធី« «Penfolds Collectoin Dinner» ដែល បានធ្វើឡើង នៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែលមានវត្តមានចូលរួមពីភ្ញៀវកត្តិយស និង តារាសម្តែងល្បីៗ ច្រើននាក់ផងដែរ ។

«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ

ក្នុងកម្មវិធីនេះដែរ លោកឧកញ៉ា ដួង តិច អគ្គនាយកក្រុមហ៊ុន Chhivtimex Group-Duong Chhiv Import Export ចែកចាយ ផ្ដាច់មុខនូវស្រា «Penfolds» បានមានប្រសាសន៍ថា លោកសូម ថ្លែងអំណរគុណ ដល់ដៃគូសហការ ក៏ដូចជាអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ទទួលទាននូវរសជាតិស្រា «Penfolds» ដែលជាប្រភេទស្រា មានរសជាតិប្លែកគេ មកពីអូស្រ្តាលី។

លោកឧកញ៉ាបន្តថា ក្នុងការនាំចូលនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ខណៈដែល លោកបានមើលឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន កំពុងតែពេញនិយមញ៉ាំស្រា ជាពិសេសក្នុងពិធីជួបជុំ គ្នាផ្សេងៗ ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ហើយស្រា «Penfolds»ជាប្រភេទស្រាក្រហម ស្រាទំពាំងបាយជូរ គឺពិតជាស័ក្តិសមបំផុត សម្រាប់កម្មវិធីទាំងនោះ។

«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ

ដោយឡែកលោក Partrick Dowling អ្នកតំណាងស្រា «Penfolds» ប្រចាំទ្វីបអាស៊ី បានថ្លែងថា«ស្រា Penfolds»ជាស្រាលំដាប់ថ្នាក់លេខ១ នៅប្រទេសអូស្រ្តាលី និងមានប្រវត្តិជាច្រើនតំណរមកហើយ »។

លោកបន្តថា «លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺក្នុងគោលបំណងសំខាន់ៗ ជាច្រើន ពោលគឺលោក មកផ្ដល់ជាចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ជូនដល់អ្នកលក់ និងបម្រើសេវាកម្មស្រា ដើម្បីឲ្យពួកគាត់មាន ចំណេះដឹង គ្រប់គ្រាន់ក្នុងការឆ្លើយតប ទៅនឹងអតិថិជនរៀងៗខ្លួន ។ ណែនាំពីប្រវត្តិស្រាដ៏ល្បីល្បាញ និងបង្កើន ភាពល្បីល្បាញបន្តទៀត ។ ម្យ៉ាងទៀត ក៏ជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រស្រា «Penfolds» គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ស្រា «Penfolds» ត្រូវបាននាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន ឈីវ ទីម៉ិចគ្រុប អាហរណ៍-និហរណ៍ (Chhivtimex Group-Duong Chhiv Import Export ) ដែលមានស្រា «Penfolds» ជាច្រើនប្រភេទ ដូចជា «Penfolds» Koonuga Hill, Bin2, Bin8 , Bin9 , Bin28 ,Bin128 , Bin138, Bin389 ,Bin407, Bin707, និងស្រា «Penfolds» ជាច្រើនប្រភេទទៀត៕
«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ
«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ
«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ
«Penfolds» ស្រាលំដាប់លេខ1 នាំចូលពីអូស្ត្រាលី សក្តិសមសំរាប់អ្នកចូលចិត្ត ស្រាក្រហម ស្រាទំពាំងបាយជូរ
ភ្ញៀវកត្តិយសដែលបានចូលរួមក្នុងកម្មវិធីនេះ

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត