សញ្ញា​៥​យ៉ាង​ដែល​បញ្ជាក់ថា​អ្នក​ឈឺ​ខ្លាំង មិន​អាច​ទៅ​ធ្វើការ​បាន​ទេ​

សញ្ញា​៥​យ៉ាង​ដែល​បញ្ជាក់ថា​អ្នក​ឈឺ​ខ្លាំង មិន​អាច​ទៅ​ធ្វើការ​បាន​ទេ​

​អ្នក​ក្រោកពីដំណេក​មក​ក៏​ក្អក ហៀរ​សម្បោរ ឬ​វិលមុខ អស់កម្លាំង​យ៉ាងខ្លាំង​។ នេះ​ជា​សញ្ញា​បញ្ជាក់ថា​អ្នក​ឈឺ​ហើយ ក៏​ប៉ុន្តែ​អ្នក​នៅ​តែ​ខំ​ទៅ​ធ្វើការ​ទៀត ព្រោះ​អ្នកខ្លាច​នៅ​មាន​សល់​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ច្រើន​បើសិនជា​ឈប់​មួយថ្ងៃ ណាមួយ​ក៏​ពិបាក​សុំ​ច្បាប់​ឈប់​ផង ហើយក៏​មិន​ដឹង​ថា​តើ​អង្គភាព​គេ​ចេញ​ប្រាក់​ឱ្យ​សម្រាប់​ការ​ឈប់សម្រាក​នេះ ដែរឬទេ​។​

​ក៏ប៉ុន្តែ​យក​ល្អ អ្នក​គួរតែ​សុំ​ច្បាប់​ឈប់​ហើយ​។​

  1. ​អំឡុងពេល​នៃ​ការចាប់ផ្តើម​ឈឺ​គឺជា​ពេល​ដែល​ជំងឺ​ងាយ​នឹង​ឆ្លង​ជាទីបំផុត ជាពិសេស​គឺ​ជំងឺ​គ្រុនផ្តាសាយ​។ យក​ល្អ​អ្នក​គួរតែ​សុំ​ឈប់​សម្រាក​នៅ​ផ្ទះ​ទៅ ជៀសវាង​ការ​ចម្លងជំងឺ​ទៅ​ឱ្យ​អ្នក​រួម​ការងារ​។​
  2. ​កាលណា​អ្នក​គ្រុនក្តៅ​ខ្លាំង ប្រាកដ​ណាស់​ថា​អ្នក​មិន​អាច​ទៅ​ធ្វើការ​បាន​ទេ ព្រោះ​សរីរាង្គ​ទាំងអស់​របស់​អ្នក​កំពុងតែ​មាន​បញ្ហា អ្នក​ទៅ​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ​។​
  3. ​កាលណា​អ្នក​ឈឺ ក្រៅ​តែ​អំពី​ចម្លងជំងឺ​ទៅ​អ្នក​រួម​ការងារ អ្នក​ក៏​មិន​អាច​ធ្វើការ​បាន​ផល​ល្អ​ដែរ​។ ការ​ខំប្រឹង​របស់​អ្នក​នេះ​មិន​បាន​ធ្វើឱ្យ​គេ​ឱ្យ​តម្លៃ​សោះ​ទេ ផ្ទុយទៅវិញ​វា​អាច​ធ្វើឱ្យ​គេ​បញ្ឈប់​អ្នក​ពី​ការងារ ទៅវិញ​ទេ​។​
  4. ​ក្រោយពី​បាន​ទទួល​ការព្យាបាល​ប៉ុន្មាន​ថ្ងៃ អ្នក​បាន​ធូរស្បើយ​បន្តិច​ហើយ ក៏​ប៉ុន្តែ​អ្នក​ក៏​មិន​គួរប្រ​ញ៉ាប់​ត្រលប់​ទៅ​ធ្វើការ​ភ្លាម​ពេក​ដែរ ព្រោះ​សរីរាង្គ​ទាំងអស់​កំពុងតែ​សះជា​មកវិញ វា​ទាមទារ​ថា​ត្រូវ​សម្រាក​ឱ្យ​បាន​ស្រួល​សិន​។​
  5. ​ជួនកាល អ្នក​បាន​ទៅ​ជួប​គ្រូពេទ្យ ដែល​បាន​ផ្តល់​ថ្នាំ​មួយចំនួន​ឱ្យ​។ ថ្នាំ​ខ្លះ​មាន​ផលវិបាក​បន្ទាប់បន្សំ ដែល​មិន​ធ្វើឱ្យ​អ្នក​អាច​ធ្វើការ​បាន​ល្អ​នៅឡើយ​ទេ​។ អ្នក​ក៏​គួរតែ​សម្រាក​សិន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។