ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា ពិការ និងគថ្លង់

ភ្នំពេញ៖ កាលពីព្រឹកម្សិលមិញនេះ មានយុវជនមួយក្រុម បានចុះនាំយកអំណោយមួយចំនួន ចែកជូន កុមារកំព្រា ពិការ និងគរថ្លង់ ចំនួន១៥០នាក់ នៅមជ្ឈមណ្ឌល ទារក និងកុមារជាតិ។
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់

លោក បញ្ញា តំណាងឲ្យយុវជនមួយក្រុម បាននិយាយថា "ដោយសារតែពួកយើង អានិត និងមើលឃើញ​នូវ ការលំបាកខ្លាំង របស់កុមារកំព្រា ពិការ និងគថ្លង់ ដែលពួកគេ មិនសូវមានអាហារក្នុងការបរិភោគ និងរបស់របរល្អៗ ដូចក្មេងដទៃ ទើបពួកយើងសម្រេចចិត្ត ប្រមូលថវិកាគ្នា ដើម្បីចែកជូន ដល់ពួកគេ។  ចំពោះអំណោយ របស់ពួកយើង មានដូចជា សម្ភារៈ ម្ហូបអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់ផងដែរ ហើយយើង ក៏សប្បាយ រីករាយយ៉ាងខ្លាំង ផងដែរ ពេលបានឃើញ ពួកគេពេញចិត្ត នូវរបររបរដែលពួកយើង បានផ្តល់ឲ្យ"
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
ជាមួយគ្នានោះដែរ  យុវជនមួយក្រុមនេះ ក៏បានឲ្យដឹងបន្ថែមថា ពួកគេនឹងបន្តធ្វើ សកម្មភាពសប្បុរធម៌បែបនេះ បន្តទៀត ដើម្បីឲ្យពួកគេ ទទួលបានម្ហូបអាហារឆ្ងាញ់ៗ ដូចក្មេងដទៃទៀតដែរ។
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលទារក និងកុមារជាតិ ដែលមានទីតាំង នៅរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលមួយ ដែលយកកុមារ ដែលឪពុកម្តាយគ្មាន លទ្ធភាពចិញ្ចឹម បោះបង់ចោល រឺក៏រើសតាមដងផ្លូវ មកមើលថែទាំ បានយ៉ាងល្អ ហើយកុមារទាំងនោះ មានដូចជា​កុមារកំព្រា ពិការជើងដៃ និងគរថ្លង់ជាដើម៕
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់
ដោយភាពអានិតអាសូរ យុវជនមួយក្រុម ប្រមូលថវិកាគ្នាយកអំណោយ ជូនកុមារកំព្រា  ពិការ និងគថ្លង់

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត