បុរសវ័យ​ក្មេងម្នាក់​ដេក​ស្លាប់​ក្នុង​រថយន្ត​ក្បែរ​ចំណត​ព្រោះ​តែ​សត្វពស់​ចិញ្ចឹម​ចឹក

រដ្ឋតិចសាស់៖ បុរសវ័យក្មេងអាយុ១៨ឆ្នាំម្នាក់គឺ Grant Thomson រស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសប្រទះឃើញ ដេកស្លាប់ក្នុងរថយន្ត ដែលចតនៅចំណតមួយស្ថិតក្នុងទីក្រុង Austin ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ សមត្ថកិច្ចបានឃើញស្នាមរបួស នៅលើដៃរបស់គេទៀតផង។

ក្រុមសង្គ្រោះបានមកដល់កន្លែងកើតហេតុបន្ទាប់ពី Thomson ត្រូវបានអ្នកដំណើរ ប្រទះឃើញដេកក្នុងរថយន្ត ខណៈដែលគេព្យាយាមហៅ តែមិនមានការឆ្លើយតប ហើយនៅក្នុងរថយន្តគេឃើញមានសុទ្ធតែសត្វពីងពាង និងពស់ដែលដាក់ក្នុងទ្រុង ប៉ុន្តែនៅ ពេលកើតហេតុប៉ូលិស ឃើញទ្រុងដាក់ពស់របើក ហើយក៏មិនឃើញសត្វពស់នៅទីនោះទៀតដែរ។ សាកសពរបស់ Thomson ត្រូវបានគេធ្វើកោសល្យវិច័យរកឃើ ញថា មានស្នាមធ្មេញខាំនៅនឹងដៃ ដូចជាសត្វពស់ចឹក និងមុនពេលស្លាប់ Thomson បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «គាត់សុំទោស!» ដែលហាក់ដូចជាគេមានបំណង ធ្វើអត្តឃាតដោយឲ្យពស់ចឹកស្លាប់។ បុរសដែលស្រលាញ់សត្វរូបនេះ ត្រូវបានប៉ូលិសនិយាយថា គេពិតជាស្លាប់ដោយសារពស់ចិញ្ចឹមចឹកមែន ខណៈពេលចតរថយន្តក្បែរចំណតនៅទីក្រុង Austin ក្នុងរដ្ឋតិចសាស៕

បុរសវ័យ​ក្មេងម្នាក់​ដេក​ស្លាប់​ក្នុង​រថយន្ត​ក្បែរ​ចំណត​ព្រោះ​តែ​សត្វពស់​ចិញ្ចឹម​ចឹក