​ការធ្វើដំណើរ ទៅ​ទីក្រុង​ទាំងបី​ដង​

ភ្នំពេញ: ជីតា​ខាង​ម្តាយ​ខ្ញុំ ដែល​រស់នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ គាត់​មាន​អាយុ ជាង​៨០​ឆ្នាំ​ហើយ​។ ខ្ញុំ​ធ្លាប់​ទៅ​សាកសួរ​ជីតា​ខ្ញុំ បី​ដង លើកទីមួយ និង​លើក​ទី​ពីរ មាន​រយៈពេល តែ​មិន​លើស​មួយ​សប្តាហ៍​។ លើកដំបូង ដែល​មកដល់​ទីក្រុង​វៀង​ចន្ទន៍ គឺ​នៅ​ពាក់កណ្តាល ទសវត្សរ៍​១៩៧០ ដែល​ខ្ញុំ​ទើបនឹង​ចូល​សាលា​ពេលនោះ​។ អ្វីដែល​ខ្ញុំ​នៅចាំ​បាន គឺ​ខណៈដែល​គ្រួសារ​យើង បាន​មកដល់​វៀងចន្ទន៍ ក្រោយពី​ការធ្វើដំណើរ រាប់ពាន់​គីឡូម៉ែត្រ​ដ៏​ហត់​ពិបាក​នោះ ក្នុង​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ។
​ដោយ​សារភាព​នឿយហត់ យ៉ាងខ្លាំង​តាមផ្លូវ ខ្ញុំ​បាន​ចូល​ដំណេក ក្នុង​ដៃ​របស់​ម្តាយ​ខ្ញុំ រហូតដល់​គាត់​បាន​ដួល​ក្នុង​ភក់ តាមផ្លូវ​តូច​ជនបទ​យ៉ាង​ធ្ងន់​។ ម្តាយ​ខ្ញុំ​ស្មានថា ខ្ញុំ​មុខជា​នឹង​យំ ហើយ​ស្រែក ប៉ុន្តែ​ខ្ញុំ​បាន​សើច​ឡើងវិញ ដោយ​បានឃើញ​ម្តាយ​ខ្ញុំ បាន​ឈរ​នៅ​ទីនោះ ដែល​បាន​ប្រឡាក់​ដី​ពាសពេញ លើ​ខោអាវ​។ ម្តាយ​ខ្ញុំ​បាន​ខឹង​តែម្តង មិន​ព្រម​ស្ពាយ​ខ្ញុំ​ទៅទៀត​។ អីចឹង ឪពុក​ខ្ញុំ​បាន​បន្ទុក​វ៉ា​លី​ស ហើយ​បាន​ទាញ​ដៃ​ម្តាយ​ខ្ញុំ​ម្ខាង និង​ទាញ​ដៃ​ខ្ញុំ​ម្ខាង​ទៀត ចូលទៅក្នុង​ផ្ទះ​របស់​ជី​តា​ខ្ញុំ​។​

​លើក​ទី​ពីរ មកដល់​ទីក្រុង​វៀងចន្ទន៍ គឺ​នៅក្នុង​រដូវក្តៅ ១៥ ឆ្នាំមុន ។ ខ្ញុំ​ចេញដំណើរ​ពី ខេត្ត​យូ​ន​ណាន បាន​ជិះឡាន​រាប់​ម៉ោង ក្រោម​ថ្ងៃ​ធំ​ក្តៅ ទើប​ដល់​វៀងចន្ទន៍ នៅ​ទីបំផុត​។ ជីតា​ខ្ញុំ​បានមក​ទទួល​ខ្ញុំ នៅ​ចំណត​ឡាន យើង​បាន​យក រថយន្ដ​មួយគ្រឿង ដើម្បី​ត្រឡប់ទៅផ្ទះ យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​នៅលើ​ផ្លូវ​ដ៏​ចង្អៀត មាន​ឡាន និង​មនុស្ស​ច្រើនណាស់ ឡាន​របស់​យើង មាន​ល្បឿន​យឺត ជាង​ល្បឿន​ការដើរ​វិញ​។ ខ្ញុំ​ចង់​ចុះ​ចេញពី​ឡាន ហើយ​ដើរ​វិញ ប៉ុន្តែ​ខ្ញុំ​មាន​វ៉ា​លី​ស ជាច្រើន​។ ក្នុង​ផ្លូវ​នេះ ដែលមាន​ចម្ងាយ​តែ​ជាង ១០ គីឡូ​វ​ម៉ែត្រ យើង​បាន​ចំណាយ អស់​រយៈពេល​ជាង​បី​ម៉ោង ទើប​ដល់ផ្ទះ​ជីតា​ខ្ញុំ​។​

​ពេល​រសៀល ខ្ញុំ​ចេញទៅ​សាកសួរ​មិត្តភក្តិ​ខ្ញុំ ដោយ​ជិះ​ម៉ូតូ ដើម្បី​មាន​ល្បឿន​លឿន​ជាង​។ ប៉ុន្តែ ដោយសារ​ផ្លូវរ​ដឹប​រដុប​មិន​សើ្ម ខ្ញុំ​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​នៅតាម​ផ្លូវ ទើប​ដល់ផ្ទះ​របស់​មិត្តភក្តិ​ខ្ញុំ​។ ល្ងាច​នោះ មិន​និយាយថា ចំណង់​អាហារ​នោះទេ ខ្ញុំ​ក៏​គ្មាន​អារម្មណ៍​រីករាយ ទៅ​មើល​ទេសភាព​ពេលយប់ នៅ​វៀងចន្ទន៍​នោះទេ​។
​ពេលមកដល់​ផ្ទះ​ជីតា​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រាប់​មា​ខ្ញុំ​ថា​៖  “​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ឥឡូវនេះ​!” ។ ផែនការ​រយៈពេល​១​ខែ គឺ​ត្រូវ​ខ្ញុំ​បដិសេធ​តែម្តង ។ ពេលនោះ ខ្ញុំ​ទើបបាន​ដឹង​ស្រាប់​ថា ហេតុអ្វី​ឪពុកម្តាយ​ខ្ញុំ មិនសូវ​ទៅ​សាកសួរ​ជីតា​ខ្ញុំ​។​

​ពេលវេលា​បាន​កន្លងផុត​ទៅហើយ ។ ពេល​ឆ្នាំទៅ ខ្ញុំ​បាន​ទៅ​បំពេញ​កិច្ចការ នៅ​ទីក្រុង​គុន​មី​ញ ខ្ញុំ​បាន​ខ្ចី​រថយន្ត​មួយ ដើម្បី​ទៅលេង​។ បើកបរ​រថយន្ត នៅតាម​ផ្លូវ​គុន​មី​ញ​—​បាងកក​ដ៏​ស្មើ​ធេង ខ្ញុំ​សម្រេចចិត្តថា បើកឡាន ទៅ​វៀងចន្ទន៍​។ ទេសភាព​ដ៏​ស្អាត នៅ​សងខាង​ផ្លូវ បាន​ទាក់ទាញ​ខ្ញុំ​ណាស់ ភាព​ចម្លែក​នៃ​ប្រទេស​ផ្សេងទៀត បាន​លោត​ក្នុង​ភ្នែក​ខ្ញុំ ជាពិសេស ផ្លូវ​នេះ​បាន​ឆ្លងកាត់​ផ្ទះ​ជីតា​ខ្ញុំ នៅ​ទីក្រុង​វៀងចន្ទន៍ ធ្វើអោយ​ខ្ញុំ​បាន​ភ្លេច​"​ផ្លូវ​លំបាក​"៤០​ឆ្នាំ​ចេញពី​ខួប​ក្បាល​ខ្ញុំ ។ ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​របស់​ជីតា​ខ្ញុំ​៖ “​ខ្ញុំ​មក​សាកសួរ​ជីតា​ហើយ​!” ជីតា​ខ្ញុំ​សួរ​វិញ​ថា​៖ “​ឯង​មកពី​មេឃ​ទេ​? ហេតុ​អី​មិន​ប្រាប់​ខ្ញុំ​សិន​?”
​ជីតា​ខ្ញុំ​បាន​បន្ថែមថា​៖ “​លើក​នេះ ឯង​នឹង​ស្នាក់នៅ​ប៉ុន្មាន​ថ្ងៃ​?” ។ “​ច្រើន​ថ្ងៃ​”​ខ្ញុំ​តប​វិញ​ថា ខ្ញុំ​រីករាយ​ណាស់ ហើយ​បាន​បន្ថែមថា​៖ “​ជីតា ខ្ញុំ​នឹង​មក​សាកសួរ​ជីតា នៅ​វៀងចន្ទន៍ រាល់​ឆ្នាំ ពេល​ក្រោយ ដើម្បី​មើលឃើញ​ការប្រែប្រួល​ថ្មី នៃ​ទីក្រុង​វៀងចន្ទន៍​!”៕V/S

​ការធ្វើដំណើរ ទៅ​ទីក្រុង​ទាំងបី​ដង​

​ការធ្វើដំណើរ ទៅ​ទីក្រុង​ទាំងបី​ដង​