គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៣ និង​របួសធ្ងន់​១១

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់៣​នាក់​ (​ស្រី១​នាក់​), អ្នក​របួសធ្ងន់៩​នាក់​ (​ស្រី២​នាក់​), របួសស្រាល២​នាក់​
(​ប្រុស​)​​ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន៧​គ្រឿង​, រថយន្ត​ធុន​តូច៤​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង១​នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន២​លើក​, មិន​គោរព​សិទ្ធិ៣​លើក​, បត់​គ្រោះថ្នាក់១​លើក​, ស្រវឹង១​លើក​, មិន​ប្រកាន់​ស្តាំ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន១០​នាក់​ (​យប់៥​នាក់​)  ៕