ស្ងោរជ្រក់​ត្រីងៀត​ម្ទេស​ក្រៀម​

Sanofi

* គ្រឿងផ្សំ​

– ត្រីងៀត​អាំង ១ កន្ទុយ​ធំ​ល្មម
– ខ្ទឹមក្រហម​បុក ៤ មើម​
– រំដេង​បុក​ឱ្យ​ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ​
– គល់​ស្លឹកគ្រៃ​ដំ និង ហាន់​កង់ៗ ២ ដើម​

– ស្លឹក​ក្រូចសើច​ហាន់ ៣ សន្លឹក​
– ម្ទេសខ្មាំង​បុក ៥ គ្រាប់​
– ទឹក​ធម្មតា ៣ ចានចង្កឹះ​
– អម្ពិល​ទុំ ៤ ស្លាបព្រា​បាយ​
– ទឹកត្រី ៤ ស្លាបព្រា​បាយ​
– ម្ទេសខ្មាំង​ក្រៀម ៥ គ្រាប់​

 

* ​វិធី​ធ្វើ
១ – បេះ​ត្រីងៀត​ជា​ដុំ​តូច​ល្មម និង យក​ឆ្អឹង​ចេញ ។​
២ – ពេល​ទឹក​ស៊ុប​ពុះ បង់​ខ្ទឹមក្រហម រំដេង គល់​ស្លឹកគ្រៃ និង ស្លឹក​ក្រូចសើច​រម្ងាស់​មួយសន្ទុះ ។​

៣ – បន្ទាប់មក​បង់​ត្រីងៀត ម្ទេស​ស្រស់ និង បន្ថែមរសជាតិ​ដោយ​អម្ពិល​ទុំ និង ទឹកត្រី ។​
៤ – រង់ចាំ​ទឹក​ពុះ​ម្តងទៀត បង់​ម្ទេស​ក្រៀម បិទ​ភ្លើង ។​
៥ – ដួស​យកមក​ទទួលទាន​ជាមួយ​បាយ​ទាន់​នៅ​ក្តៅៗ ៕

 


Related