“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​


“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ” ជា​ឃ្លា​មួយ​បង្កប់​​នៅ​ក្នុង​អត្ថន័យ​របាំ​សហសម័យ​ដែល​ក្រុម​និស្សិត​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​សម្ដែង​កាល​ពី​ព្រឹក​មិញ​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកគ្រូ​ ហឹម មាឡា ព្រឹទ្ធ​បុរស​រង​របាំ​បុរាណ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

អត្ថន័យ​នៃ​ឃ្លា “បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ” យ៉ាង​ណា​? អ្នក​គ្រូ​ ហឹម​ មាឡា មាន​ប្រសាសន៍​ថា ​ក្នុង​​នាម​​ជា​​អាស៊ាន​​​តែ​មួយ​ គឺ​មាន​​អ្វី​មួយ​ជា​រួម​ ​​ក្នុង​របាំ​នេះ​ទៀត​សោត​ មាន​ទាំង​ភ្លេង​ឥណ្ឌា ​​កូរ៉េ ថៃ​ ខ្មែរ​យើង​ជា​ដើម​ចូល​គ្នា​​​ ដូច្នេះ​ទើប​មាន​ឃ្លា​ខាង​លើ​យ៉ាង​ដូច្នេះ។ របាំ​ដែល​សម្ដែង​ដោយ​និស្សិត​ខ្មែរ​ព្រឹក​មិញ​នេះ​ ជា​ការ​បង្រៀន​ដោយ​ក្រុម​សិល្បករ​ជនជាតិ​កូរ៉េ​ផង​ដែរ​។​​

 

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

 

អ្នកគ្រូ​ ហឹម មាឡា ព្រឹទ្ធ​បុរស​រង​របាំ​បុរាណ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

 

ជាមួយ​គ្នា​នេះ​អ្នក​គ្រូ​បាន​បន្ត​ទៀត​ថា​៖ ” នេះ​ជា​ឆ្នាំ​ទី​២​ដែល​ពួក​គេ​មក​សហការ​ជាមួយ​ពួក​យើង​ បង្ហាញ​របាំ​គេ​ដល់​ខ្មែរ ហើយ​និស្សិត​ខ្មែរ​យើង​ក៏​បាន​បញ្ចូល​ក្បាច់​ខ្មែរ​ខ្លះៗ​ចូល​ក្នុង​របាំ​សហសម័យ​នេះ​ដែរ។ ទាំង​អស់​នេះ​ គឺ​ជា​ការ​ផ្លាស់​ប្តូរ​កិច្ចសហការ​រវាង​គ្នា​ និង​គ្នា​ បំណង​ចង់​ឲ្យ​គេ​បាន​យល់​ពី​របាំ​ខ្មែរ ហើយ​យើង​បាន​យល់​ពី​គេ។ មិន​តែ​ប៉ុណ្ណោះ​ខាង​ប្រទេស​កូរ៉េ ក៏​​បាន​អញ្ជើញ​ខាង​ក្រុម​សិល្បៈ​ខ្មែរ​ទៅ​សម្ដែង​​នៅ​ប្រទេស​គេ​​ទៀត​ផង​។”។​​​

 

ជួប​ជាមួយ​និស្សិត​​ដែល​សម្ដែង​ក្នុង​របាំ​នេះ​ ច័ន្ទ​រិទ្ធ បាន​បង្ហើប​តិចនិក​ខ្លះ​ៗ​នៅ​ក្នុង​របាំ​នេះ​ផង​ដែរថា​ ៖ “របាំ​ដែល​បាន​លើក​ឡើង​នេះ​ ជា​របាំ​សហសម័យ​ ហើយ​ក្នុង​នោះ​មិន​បាន​រាប់​ថា​មាន​ប៉ុន្មាន​ក្បាច់​នោះ​ទេ​ព្រោះ​​ច្រើន​ចឹង​​គេ​ហៅ​ថា​ជា​តិចនិក​វិញ​បង​ ព្រោះ​របាំ​ដែល​ក្រុម​ពួក​ខ្ញុំ​សម្ដែង​អម្បាញ់មិញ ​គឺ​មាន​ប្រើ​តិចនិក​ច្រើន​ ដូចជា​តិចនិក​នៃ​ការ​ប្រើ​ប្រាស់​ដង​ខ្លួន ការ​ពត់​ខ្លួន​ ការ​ប្រើ​ប្រាស់​គំនិត​ អារម្មណ៍​ ដៃ​ជើង​ អីចឹងៗ បាន​ន័យ​ថា​ពេល​អង្គុយ​ដើរ​ដេក​ ក៏​ត្រូវ​ប្រើ​តិច​និក​ដែរ​បង​”។

 

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

 

ច័ន្ទ​រិទ្ធ និស្សិតRUFA​សម្តែង​ក្នុងរបាំ​សហសម័យ


ប្អូន​ប្រុស​បន្ត​ទៀត​ថា របាំ​​សហសម័យ​ដែល​ពួក​គេ​បាន​សម្ដែង​នេះ​ ប្រើ​ប្រាស់​ពេល​វេលា​ហាត់​ ២​សប្តាហ៍​ ហើយ​ជួប​ការ​លំបាក​ខ្លះ​ដែរ ព្រោះ​ធ្លាប់​តែ​រៀន​របាំ​ខ្មែរ ដល់​ពេល​ហាត់​របាំ​កូរ៉េ​ភ្លាមៗ​ហាក់​មិន​ទាន់​យល់​ច្បាស់​​ ណាមួយ​​មាន​រយៈ​ពេល​ខ្លី។

 

ទោះ​ជា​យ៉ាង​ណា​គ្រូ​ជន​ជាតិ​កូរ៉េ​ លោក JEONG MIN LEE នៅ​តែ​កោត​សរសើរ​ដែល​និស្សិត​ខ្មែរ​ឆាប់​ចាប់​បាន​​នូវ​ក្បាច់​ដែល​លោក​បាន​បង្រៀន​។ ពី​ដំបូង​ឡើយ​ លោក​ប្រាប់​ថា​ និស្សិត​ខ្មែរ​ច្បាស់​ជា​ពិបាក​ក្នុង​ការ​ហាត់​រៀន​របាំ​នេះ​ ប៉ុន្តែ​​ការ​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​​ចេះ ​និង​ធ្វើ​បាន​ល្អ៕

 

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

 

លោក JEONG MIN LEE គ្រូ​ជន​ជាតិ​កូរ៉េ ពាក់​អាវពណ៌ស

 

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

 

“បុប្ផា​ជា​ច្រើន​ក្នុង​សួន​ច្បារ​តែ​មួយ”​ គឺ​ជា​អត្ថន័យ​នៃ​របាំ​សហសម័យ​

 

ធ្លាយ​សមាសភាព​តួ​អង្គ​ស្ដេច​កន​ខ្លះៗហើយ

 រដ្ឋមន្ត្រី​​​ក្រសួងពាណិជ្ជកម្ម​ សរសើរ​សំឡេង​តារា​ចម្រៀង មករា រដ្ឋ

អត្ថបទ៖ ថា ម៉ាលីដា