លោក អូ​បា​ម៉ា សង្ឃឹម​ខ្ពស់​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​TPP តែ​ពិបាក​ទទួលបាន​សច្ចាប័ន

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សាទរ​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋ​ភាគី​ទាំង ១១ប្រទេស​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ក្នុងការ​ចរចា​លើ​បញ្ហា​ពាណិជ្ជកម្ម ទោះបីជា កិច្ចព្រមព្រៀង​នេះ​មិនទាន់មាន​អនុភាព​ដើម្បី​អនុវត្ត​ក៏ដោយ។  ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​វត្តមាន របស់លោក​អូ​បា​ម៉ា ក្នុងជំនួប​ជា​លើកដំបូង​ជាមួយ​រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​TPP បន្ទាប់ពី​កិច្ច​ព្រម ព្រៀង​នេះ ទទួលបាន​ការចុះហត្ថលេខា​កាលពី​ខែ​មុន។

យោងតាម​សុន្ទរកថារ​ប​ស់លោក អូ​បា​ម៉ា ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​ក្នុង​ក្រុង​ម៉ានីល រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​សាទរ​ចំពោះ​ការ​ឆ្ពោះទៅមុខ​នៃ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ទើបតែ​ទទួលបាន​ការចុះហត្ថលេខា​ពី​រដ្ឋ​ទាំង១២កាលពីពេលថ្មី។ តែ លោក ក៏បាន​សម្តែង​ពី​ផល​លំបាក​នៃ​កិច្ចព្រមព្រៀង​នេះ​ផងដែរ ដ្បិត កិច្ចព្រមព្រៀង​នេះ មិនទាន់ ទទួលបាន​ការផ្តល់​ស​ច្ចា​ប័ន​ពី​រដ្ឋ​ភាគី​នៅឡើយ ពោលគឺ មិនទាន់មាន​អនុភាព​ដើម្បី​អ​អនុវត្ត។

លោក អូ​បា​ម៉ា បាន​និយាយថា៖ «វា​មិនមែន ជា​រឿង​ងាយស្រួល​នោះទេ ក្នុង​ការឈាន​មកដល់​ការបង្កើត​កិច្ចព្រមព្រៀង​នេះ។ រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ពិតជា ពិបាក​នឹង​សម្រេច។ ហើយ​ពេលនេះ គ្រប់គ្នា​ដែលមាន​វត្តមាន​ទីនេះ បាន​បន្ត​ទៅមុខ និង បាន​ព្រម ព្រៀង​គ្នា​ក្នុងការ​សម្រេច​មួយ​ដ៏​លំបាក ដែល​វា​នឹង​ផ្តល់នូវ​ការ​តបស្នង​វិញ​ក្នុង​រយៈពេល​ដ៏​វែង។ ខ្ញុំ សូម​អបអរ​ចំពោះ​ការប្រឹងប្រែង​ដ៏​ឆ្លាត​វៃ​នេះ។»

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ ហៅថា​TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល បង្កើតឡើង​ដោយ​រដ្ឋ​ភាគី​ទាំង១២ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ ភាគី​ទាំង១២រួមមាន អាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម។ កិច្ចព្រមព្រៀង​នេះដែរ ផ្តោត​សំខាន់ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការលុបបំបាត់​របាំង​ពន្ធគយ​លើ​ទំនិញ​រាប់ម៉ឺន​មុខ ការកំណត់​បទដ្ឋាន​ព​លកម្ម​និង​បរិស្ថាន និង ការការពារ​កម្មសិទ្ធិ​បញ្ញា​ផងដែរ។ កិច្ចព្រមព្រៀង​នេះ មាន​ទំហំ​សរុប​ប្រមាណ៤០ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក។

សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី០៥ ខែតុលា កន្លងទៅ ភាគី​ទាំង១២ បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បន្ទាប់ពី​បាន​ចរចា​ជាសម្ងាត់​អស់​រយៈ៥ឆ្នាំ។ យ៉ាងណា​ក៏ ដោយ កិច្ចព្រមព្រៀង​នេះ មិនទាន់​អាចអនុវត្ត​បាន​នោះទេ ព្រោះ​វា​ទាមទារ​ឲ្យ​មានការ​ផ្តល់​សច្ចាប័ន ដែលជា​សមត្ថកិច្ច​រប​ស់​ស្ថាប័ន​ក្នុងស្រុក។
អ្វី​គួរកត់សម្គាល់​នោះ ក្នុងចំណោម​រដ្ឋ​ភាគី​ទាំង១២នៃ​កិច្ចព្រមព្រៀង​TPP កាណាដា បានប្រកាស​មុន ហើយ​ថា នឹងមិន​ផ្តល់​សច្ចា​ប័នទេ។ នោះ ក៏​ព្រោះតែ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​បក្ស​សេរីនិយម របស់លោក​នាយករដ្ឋមន្ត្រី​វ័យក្មេង Justine Trudeau  មិនមាន​គោលជំហ​ដើម្បី​ចូលរួម​ជាមួយនឹង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះនោះ​ទេ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​