អ្នក​ចាត់​ការ​ក្រុម Barca ​ថា​ដេក​លក់​ស្រួល​ណាស់ ពេល​ដឹង Messi ​ជា​ពី​របួស

អ្នក​ចាត់​ការ​ក្រុម Barca ​ថា​ដេក​លក់​ស្រួល​ណាស់ ពេល​ដឹង Messi ​ជា​ពី​របួស

Luis Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​ លោក​គេង​លក់​ស្រួល​ណាស់ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ចាញ់​ក្រុម Real Madrid ​ក្នុង​ជំនួប​យក្ស El Clasico ​នៅ​យប់​នេះ​ម៉ោង​១២:១៥​នាទី​ឡើយ បន្ទាប់​ពី​ដឹង​ថា Lionel Messi ​អាច​ចូល​លេង​បាន​១០០​%​នោះ។

 

អ្នក​ចាត់​ការ​ក្រុម Barca ​ថា​ដេក​លក់​ស្រួល​ណាស់ ពេល​ដឹង Messi ​ជា​ពី​របួស

 

Messi ​បាន​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​ជា​យូរ​មក​ហើយ ​ដោយសារ​តែ​មាន​របួស​ ខណៈដែល​ពេល​នេះ​កីឡាករ​ជើង​ស៊ុត​ខាង​លើ​អាច​ចូល​ហ្វឹកហាត់​ពេញលេញ ​និង​អាច​ចូល​លេង​វិញ​បាន​ ​ក្នុង​ការ​ប្រកួត​ជាមួយ Real Madrid ។

 

លោក Enrique ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ​​ថា​៖ “Messi ​ត្រលប់​មក​វិញ​ហើយ នោះ​ជា​រឿង​សំខាន់​បំផុត។ គាត់​កំពុង​តែ​ចាប់​ផ្ដើម​ហាត់ ហើយ​អាច​ចូល​លេង​បាន​១០០​%”។ ចំពោះ​សំនួរ​ដែល​សួរ​ថា​ តើ​លោក​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​ចូល​លេង​ជម្រើស​ដំបូង​ឬ​អត់? អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ ខ្ញុំ​នឹង​និយាយ​ជាមួយ​គាត់​ម្ដង​ទៀត ហើយ​យើង​នឹង​សម្រេច​ចិត្ត។ ខ្ញុំ​ចង់​ឱ្យ​គាត់​លេង​ជាង​នៅ​អង្គុយ​កៅអី​បម្រុង”។

 

​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​ ស៊ុត​ក្នុង​ជំនួប​ El Clasico ​​សរុប​២១​គ្រាប់ ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ គ្រាប់​បាល់​ទាំង​២១​គ្រាប់​នេះ ​Messi រក​បាន​នៅ​ La Liga ១៤​គ្រាប់, Super Cup ៥​គ្រាប់ និង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​២​គ្រាប់។ រីឯ​ Cristiano Ronaldo ​ស្ថិត​នៅ​លេខ​៣ ស៊ុត​​បាន​១៥​គ្រាប់៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail