សុនខ​ដ៏​ក្លាហាន​មួយ​ក្បាល​បូជាជីវិត​ក្នុង​ប៉េ​សក​កម្ម​ចាប់ខ្លួន​ភារ​វករ ISIS នៅ​ទីក្រុង​ប៉ារីស​

Sanofi

​បន្ទាប់ពី​មានការ​វាយប្រហា​ភេរវកម្ម​សម្លាប់​មនុស្ស​ជាង ១០០​នាក់​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​សោកស្តាយ​ជាខ្លាំង និង​មាន​មនុស្ស​រាប់លាន​នាក់​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​បាន​ចូលរួម​រំលែក​ទុក្ខ​ដោយ​បង្ហោះ​ជា​សារ និង​ជា​រូបថត​ចូលទៅក្នុង​កម្មវិធី​បណ្តា​ញ​សង្គម​ដើម្បី​បង្ហាញ​ពី​សេចក្តី​អាណិតអាសូរ​បស់​ពួកគេ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ។​

​បន្ទាប់ពី​ព្រឹ​ត្ត​ការណ៍​នេះ​មានការ​ចាប់អារម្មណ៍​ថ្មី​មួយទៀត​បានកើត​ឡើង​ដោយ​កាលពីពេល​ថ្មីៗ​នេះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter មួយចំនួន​បាន​បង្ហោះ​រូបថត​សត្វ​សុនខ​ចិញ្ចឹម​របស់​ពួកគេ​ចូលទៅក្នុង​គណនី Twitter ក្នុងន័យ​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​សុនខ​មួយ​ក្បាល​ដែល​បាន​ពលី​ជីវិត​នៅក្នុង​កំឡុងពេល​តាម​ចាប់ខ្លួន​ភារ​វករ​ម្នាក់​នៅ​ជាយក្រុង​ប៉ារីស។​

​សុនខ​មួយ​ក្បាល​ដែល​បាន​បូជាជីវិត​ក្នុង​ហេតុការណ៍​នោះ​មាន​ឈ្មោះថា ឌី​សេល (Diesel) អាយុ ៧​ឆ្នាំ ហើយក៏​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​កងកំលាំង​ពិសេស SWAT។ គេហៈទំព័រ Daily Mail បាន​ចុះផ្សាយ​លំអិត​អំពី​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ការស្លាប់​របស់ ឌី​សេល កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិការ​នេះ​ថា បន្ទាប់ពី​មានការ​សង្ស័យ​ទៅលើ​ស្ត្រី​ម្នាក់​ដែល​គេ​គិតថា ជា​ភារ​វករ​ម្នាក់​នៅក្នុង​ក្រុម​ភារ​វករ ISIS ឌី​សេល រួម​នឹង​កងកំលាំង​ដ៏ទៃទៀត​ត្រូវគេ​ប​ញ្ចូ​ន​ឲ្យ​ទៅតាម​ចាប់ខ្លួន​ស្ត្រី​រូបនោះ​នៅក្នុង​ផ្ទះមួយ​ល្វែង​នៅតាម​បណ្តោយ​មហាវិថី Denis ជាយក្រុង​បាំ​រី​ស។ ​

ឌី​សែ​ល បាន​ស្លាប់​នៅក្នុង​បេសកម្ម​តាម​ចាប់ខ្លួន​ភារ​វករ​នោះ​តែម្តង ដោយសារតែ​បន្ទាប់ពី​ក្រុម​កងកំលាំង SWAT បាន​វាយ​សម្រុកចូល​ផ្ទះល្វែង​នោះបាន​សម្រេច​ហើយ ស្ត្រី​ភារ​វករ​រូបនោះ​បានចេញ​មក​ខាងក្រៅ​ហើយ​ទាញ​កាំភ្លើង AK-47 ក្នុង​គោលបំណង​បាញ់រះ​ទៅលើ​ក្រុម​កងកំលាំង SWAT​ម្នាក់​តែ​ភ្លាមនោះ ឌី​សេល ក៏បាន​ហក់​ចូលទៅ​ខាំ​ស្ត្រី​ភារ​វករ​នោះ​ជាប់​ភ្លាមៗ​ដើម្បី​កុំ​ឲ្យ​នាង​បាញ់​ទៅលើ​សមាជិក SWAT រូបនោះ ប៉ុន្តែ​ជា​អកុសល​នៅក្នុង​ខ្លួន​របស់​ស្ត្រី​ភារ​វករ​បាន​បំពាក់​គ្រាប់បែក ហើយ​នាង​ក៏បាន​ចុច​បំផ្ទុះ​ធ្វើអត្តឃាត​ស្លាប់​ជាមួយនឹង ឌី​សេល នៅក្នុង​គ្រានោះ​ទៅ។​

បន្ទាប់ពី​ការស្លាប់​របស់ ឌី​សេល ចុះផ្សាយ​នៅលើ​បណ្តាសារ​ពត៌មាន​ផ្សេងៗ បានធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុ​ស្សរា​ប់​លាន​នាក់​លើ​សកលលោក​មានកា​រ​រន្ធត់ នឹង​ស្រក់​ទឹកភ្នែក​ដោយសារ​មិនគួរ​ឲ្យ​ជឿ​ទេ​ថា​សុនខ​មួយ​ក្បាល​នេះ​មាន​សេចក្តី​ស្មោះត្រង់ និង​អង់អាច​ក្លាហាន​ហ៊ាន​បូជាជីវិត​ដើម្បី​ជួយ​ជីវិត​មនុស្ស ៕ កុសល​

   

  

Related