រុស្ស៊ី ក្រោយវាយប្រហារ ក្រុម ISIS ចាស់ដៃ ឥឡូវបង្ហាញ គ្រាប់មីស៊ីល បំភ័យ ក្រុម ISIS ទៀត (មានវីដេអូ)

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ រុស្ស៊ីបានបង្ហោះរូបភាព បង្ហាញពីគ្រាប់មីស៊ីល ដ៏ធំមួយ ដែលពួកគេគ្រោងទុក សម្រាប់វាយប្រហារ ទៅលើក្រុម ISIS ហើយថែមទាំងបាន សរសេរសារ នៅលើគ្រាប់មីស៊ីលនោះថា «សម្រាប់ទីក្រុងប៉ារីស» ទៀតផង។

រុស្ស៊ី ក្រោយវាយប្រហារ ក្រុម ISIS ចាស់ដៃ ឥឡូវបង្ហាញ គ្រាប់មីស៊ីល បំភ័យ ក្រុម ISIS ទៀត (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រាប់មីស៊ីលមួយនោះ កំពុងតែត្រូវបានបញ្ជូន មកពីប្រទេសស៊ីរី ដើម្បីទុកវាយប្រហារ ទៅលើក្រុម ISIS ដែលអះអាង ទទួលរ៉ាប់រង ចំពោះហេតុការណ៍ និង នាពេលកន្លងទៅនេះ។

រុស្ស៊ី ក្រោយវាយប្រហារ ក្រុម ISIS ចាស់ដៃ ឥឡូវបង្ហាញ គ្រាប់មីស៊ីល បំភ័យ ក្រុម ISIS ទៀត (មានវីដេអូ)
គ្រាប់មីស៊ីល «សម្រាប់ទីក្រុងប៉ារីស»

ជាមួយគ្នានេះដែរ គ្រាប់មីស៊ីលដទៃទៀត ត្រូវបានបង្ហាញដោយ ក្រសួងការពារជាតិរុស្ស៊ី ដោយមានសរសេរសារ នៅលើនោះ ផងដែរថា «សម្រាប់ប្រជាជនរបស់យើង»។

រុស្ស៊ី ក្រោយវាយប្រហារ ក្រុម ISIS ចាស់ដៃ ឥឡូវបង្ហាញ គ្រាប់មីស៊ីល បំភ័យ ក្រុម ISIS ទៀត (មានវីដេអូ)
គ្រាប់មីស៊ីល «សម្រាប់ប្រជាជនរបស់យើង»

គួរបញ្ជាក់ផងដែរថា រួចទៅហើយ ក្នុងទីក្រុង មួយចំនួន ដូចជា ទីក្រុង Aleppo, Idleb, Raqqa និង Dir Ezz នៃប្រទេសស៊ីរី។

ជាងនេះទៅទៀត ពួកគេបានបំផ្លាញ បន្ទប់សង្គ្រាម (កន្លែងបញ្ជា) ចំនួន ២៦, ឃ្លាំង ចំនួន ៣៥, កំពែង ចំនួន ២៨, ជុំរុំហ្វឹកហាត់ ចំនួន ៣, រោងចក្រគ្រឿងផ្ទុះ ចំនួន ៨ និងរោងចក្រ អាវុធធុនធ្ងន់ ចំនួន ៨៦។ រថយន្តដឹកប្រេងសាំង ចំនួន ៥០០គ្រឿង ដែលរត់ពន្ធប្រេង ពីប្រទេសស៊ីរី ទៅកាន់ អ៊ីរ៉ាក់ ក៏ត្រូវបានបំផ្លាញ ផងដែរ។

គួររំលឹកផងដែរថា មុនពេលដែល រុស្ស៊ីបើកការវាយប្រហារ ទៅលើក្រុម ISIS លោក Vladimir Putin ប្រធានាធិបតី នៃប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា «យើងនឹងរកពួកគេ (ISIS) គ្រប់ទីកន្លែង , គ្រប់ទីកន្លែង ដែលពួកគេកំពុងលាក់ខ្លួន។ យើងនឹងរកពួកគេ គ្រប់កន្លែង នៅលើភពផែនដី ហើយយើងនឹងដាក់ទោស ពួកគេ»៕

សូមទស្សនាវីដេអូ ពេលដែលរុស្ស៊ី វាយប្រហារ ក្រុម ISIS នៅក្នុងទីក្រុងមួយចំនួន នៃប្រទេសស៊ីរី៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត