ញាក់សាច់ គិលានុដ្ឋាយិកាចិត្ដបុណ្យ​ ខំជួយសង្គ្រោះបុរសរងរបួស ក្នុងអំពើភេរវកម្ម នៅប៉ារីស តែការពិត កំពុងជួយអ្នកដាក់គ្រាប់បែកធ្វើ អត្តឃាត (មានវីដេអូ)

ប៉ារីស៖ បុរសម្នាក់ដែល ជាគិលានុដ្ឋាយិកាចិត្ដធម៌ បានស្ទុះរត់ទៅជួយ អ្នករងរបួស ក្នុងអំពើភេរវកម្ម នៅប៉ារីស ដោយមិនអល់អែក តែគាត់បិះនឹងស្លាប់ខ្លួនឯង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក David អាយុ ៤៦ឆ្នាំ គឺជាគិលានុដ្ឋាយិកាដ៏ក្លាហានម្នាក់ ក្នុងការរត់ទៅកន្លែង ដែលមានការវាយប្រហាររបស់ក្រុម ភេរវករ នៅតំបន់រោងមហាស្រព Bataclan កាលពីសប្ដាហ៍មុននេះ​។ នៅក្នុងនោះ បានឲ្យដឹងថា គាត់បានទៅដល់ហាងកាេហ្វ Comptoir Voltaire cafe ដែលស្ថិតនៅក្បែរផ្ទះគាត់ ដើម្បីទៅជួយអ្នក រងរបួសនៅទីនោះ ដែលទោះជាគ្រានោះមិនមែនជាពេល គាត់ធ្វើការក៏ដោយ។

ពេលទៅដល់ក្នុងហាងកាេហ្វនោះ គាត់ប្រទះឃើញ បុរសម្នាក់រងរបួស បាត់បង់ស្មារតីដេកនៅលើឥដ្ឋ ក្បែរតុនិងកៅអី ដែលភ្លាមៗគាត់បាន ទាញបុរសនេះ មកធ្វើចលនាបេះដូងដើម្បីសង្គ្រោះជីវិត។ តែការជួយរបស់គាត់ ហាក់ដូចជា មិនបានឲ្យបុរសនេះ ដឹងខ្លួននោះទេ ដូចនេះគាត់ក៏បានដោះអាវ របស់បុរសនេះ តាមការណែនាំ បុរសម្នាក់ផ្សេងទៀតដែលនៅជាមួយនឹងគាត់ ប៉ុន្ដែអ្វីដែលគាត់ស្លុតចិត្ដជាខ្លាំងនោះ គឺនៅជុំវិញខ្លួនប្រាណរបស់ បុរសរងរបួសនេះ គឺមាន ខ្សែលួស ៤ពណ៌ ដែលអាចទស្សទាយដឹងថា បុរសនេះ គឺជាអ្នកដាក់គ្រាប់បែក ធ្វើអត្តឃាត។ ស្របពេលនោះ អ្នកសង្គ្រោះបន្ទាន់បានមកដល់ និងឃើញថា ខ្លួនប្រាណរបស់បុរសរងរបួសនេះ សុទ្ធសឹងតែ ខ្សែលួសបែបនេះ ក៏ប្រញាប់ស្រែក ឲ្យមនុស្សជុំវិញ និងលោក David ចាកចេញឲ្យឆ្ងាយ ដោយសារតែ ខ្លាចគ្រាប់បែកផ្ទុះឡើង ខណៈដែល លោក David រូបនេះទើបតែដឹងថា ខ្លួនកំពុងតែស្ថិត ក្នុងស្ថានភាពគ្រោះថ្នាក់ បែបណានោះ។

តាមការប៉ាន់ស្មាន បានឲ្យដឹងថា គ្រាប់បែកនៅលើខ្លួន បុរសរងគ្រោះនេះ ទំនងជាមាន បញ្ហាបច្ចេកទេស ទើបវាមិនបណ្ដាលឲ្យផ្ទុះ ទៅតាមការគ្រោងទុក បើមិនបែបនេះទេ នោះនឹងមាន មនុស្សស្លាប់ជាច្រើននាក់ ផ្សេងទៀត។ ជាក់ស្ដែងណាស់ លោក David ដឹងថា បុរសរងរបួសនេះ ស្លាប់បាត់ទៅហើយ តែដោយសារ​មិនអស់ចិត្ដ ទើបនៅតែព្យាយាមជួយ ធ្វើចលនាបេះដូង។ ជាចុងក្រោយ លោក  David  និយាយថា ពីរថ្ងៃក្រោយដែលកើតហេតុនេះ ទើបលោកដឹង និងភ័យខ្លួនថា លោកបិះនឹងស្លាប់ខ្លួន និងហេតុការណ៍មួយនេះ គឹឹនៅតែ ដក់ជាប់ក្នុងចិត្ដ លោកជានិច្ច ៕

សូមទស្សនាវីដេអូដែលលោក David ជួយសង្គ្រោះអ្នកដាក់គ្រាប់បែកធ្វើអត្តឃាត៖

ញាក់សាច់ គិលានុដ្ឋាយិកាចិត្ដបុណ្យ​ ខំជួយសង្គ្រោះបុរសរងរបួស ក្នុងអំពើភេរវកម្ម នៅប៉ារីស តែការពិត កំពុងជួយអ្នកដាក់គ្រាប់បែកធ្វើ អត្តឃាត (មានវីដេអូ)
រូបភាពលោក David  ពេលផ្ដល់បទសំភាសន៍

ញាក់សាច់ គិលានុដ្ឋាយិកាចិត្ដបុណ្យ​ ខំជួយសង្គ្រោះបុរសរងរបួស ក្នុងអំពើភេរវកម្ម នៅប៉ារីស តែការពិត កំពុងជួយអ្នកដាក់គ្រាប់បែកធ្វើ អត្តឃាត (មានវីដេអូ)
រូបភាពផ្ដិតចេញពីវីដេអូ ដែលលោក David កំពុងជួយសង្គ្រោះអ្នកដាក់គ្រាប់បែក ធ្វើអត្តឃាត

ញាក់សាច់ គិលានុដ្ឋាយិកាចិត្ដបុណ្យ​ ខំជួយសង្គ្រោះបុរសរងរបួស ក្នុងអំពើភេរវកម្ម នៅប៉ារីស តែការពិត កំពុងជួយអ្នកដាក់គ្រាប់បែកធ្វើ អត្តឃាត (មានវីដេអូ)
ហាងកាហ្វេComptoir Voltaire cafe ដែលនៅក្បែរផ្ទះរបស់គាត់ និងគាត់បានចូលទៅសង្គ្រោះមនុស្ស

ប្រភពពី|

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត