សញ្ញា​៦យ៉ាង​បញ្ជាក់​ថា អ្នកនឹង​កើតជំងឺ​គាំងបេះដូង

នៅក្នុងសហរដ្ឋអាមេរិច អត្រានៃ​អ្នកស្លាប់ភាគច្រើន​ដោយសារគាំង​បេះដូង។ នៅក្នុងប្រទេស​មានអ្នកស្លាប់ ២៥% ដោយសារ​គាំងបេះដូង។ មូល​ហេតុចម្បង ៣យ៉ាង​ដែល​បណ្តាលឲ្យ​គាំងបេះដូង​គឺ ជំងឺលើស​ឈាម, ជាតិកូឡេស្តេរ៉ុល​ឡើងខ្ពស់ និង​ការ​ជក់បារី។ យោងតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារជំងឺ (CDC) បានឲ្យ​ដឹងថា បញ្ហា ៥យ៉ាង​ដែលធ្វើឲ្យ​គាំង​បេះដូង។ បញ្ហាទាំង​អស់​នោះមាន​ដូចជា៖ ជំងឺទឹកនោម​ផ្អែម, ភាពធាត់ពេក, ខ្សោយរបប​អាហារ, រាងកាយ​អសកម្ម និងទទួលទាន​ជាតិស្រវឹង​ច្រើន។ យោង​តាម​ការសិក្សា​របស់ CDC កាលពីឆ្នាំ ២០០៥ បានឲ្យ​ដឹង​ថា អ្នក​យកការណ៏ ៩២% ទទួល​ស្គាល់ថា អាការៈចុក​ដើមទ្រូង​ជារោគសញ្ញា​នៃជំងឺគាំង​បេះដូង។
 
សញ្ញា​៦យ៉ាង​បញ្ជាក់​ថា អ្នកនឹង​កើតជំងឺ​គាំងបេះដូង
រោគសញ្ញា​នៃជំងឺគាំងបេះដូង
ខាងក្រោមនេះ​ជារោគសញ្ញា​មួយចំនួន​ទាក់ទងនឹង​ជំងឺគាំងបេះដូង​ដែល​អ្នកត្រូវដឹង។ ទាំងអស់នេះ​អាចឲ្យអ្នក​បានដឹង​ទុកមុន​មួយខែ មុននឹង​វាកើតឡើង​ចំពោះអ្នក។
ចុកដើមទ្រូង
មនុស្សមួយចំនួន​មានអារម្មណ៏ថា ចុក​ដើមទ្រូង ស្របពេល​ដែលមនុស្ស​ដទៃទៀត​ក្រហាយ។ អារម្មណ៏ទាំងអស់​នេះអាច​កើតឡើង ក្នុងពេល​ដែលរាងកាយ​ធ្វើសកម្មភាព ឬក្នុង​ពេលអ្នក​កំពុង​សម្រាក។ អ្វីដែលសំខាន់​ត្រូវទំនាក់ទំនង​ទៅវេជ្ជបណ្ឌិត ប្រសិនបើអ្នក​មានអារម្មណ៏​ចម្លែកនៅ​ក្នុងដើមទ្រូង​របស់អ្នក។
មាន​អារម្មណ៏​ហត់នឿយ
អារម្មណ៏អស់កម្លាំង​ភ្លាមៗ​ដោយគ្មាន​មូលហេតុអាចជាសញ្ញា​នៃជំងឺគាំងបេះដូង​កំពុង​តែមកដល់។ បេះដូងត្រូវខំ​ប្រឹងធ្វើការ ព្រោះសរសៃឈាម​ចាប់ផ្តើម​លែងដំណើរការ ហើយ​ការធ្វើការ​ធម្មតា​ក៏អាចធ្វើឲ្យ​អស់កម្លាំងដែរ។ នេះ​អាចបណ្តាលមកពី​ការគេង​យប់ច្រើន​ម៉ោងពេក ឬមានអារម្មណ៏​ចង់គេងថ្ងៃច្រើន។
អាការៈ​ផ្តាសាយជាប់
អាការៈផ្តាសាយ​ដែលមិនជាសះស្បើយ​អាចជាសញ្ញា​នៃជំងឺបេះដូង។ នៅពេល​បេះដូងព្យាយាម​ជួយផ្គត់ផ្គង់ឈាម​ទៅឲ្យ​រាងកាយ ឈាមអាច​លេចត្រលប់​ចូល​ទៅក្នុងសួត។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្អកស្លេស្ម​ពណ៌ស ឬពណ៌ផ្កាឈូក​អាចជាឈាម​ដែល​លេចចេញ។
ហើម
នៅពេល​ដែលបេះដូងព្យាយាម​បញ្ជូនឈាម​ទៅឲ្យរាងកាយ សរសៃវ៉ែន​អាចចាប់ផ្តើម​ហើមបណ្តាលឲ្យ​ហើមពោះ។ ចំណុច​ហើម​សំខាន់ៗកើត​មានត្រង់ជើង, កជើង និង​កំភួន​ជើង ព្រោះវា​នៅឆ្ងាយ​ពីបេះដូង។ 
វិលមុខ
នៅពេលដែល​ចរាចរណ៏ឈាម​ស្ទះ ធ្វើឲ្យបេះដូង​ចុះខ្សោយ, ខួរក្បាល​មិនអាចទទួល​យកបរិមាណ​អុកស៊ីសែន​តាមតម្រូវ​ការបាន។ អ្នកនឹង​មានអារម្មណ៏​វិលមុខភ្លាមៗ និង​នេះជាក្តីបារម្ភចម្បង​ដែលអ្នកគួ​រតែ​ទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាមៗ។
ដកដង្ហើម​បានខ្លីៗ
សញ្ញាចម្បង​មួយផ្សេងទៀត​ដែលបញ្ជាក់ថា ជំងឺគាំងបេះដូង​ជិតនឹង​មកដល់​គឺ ការដកដង្ហើម​បានខ្លីៗ។ បេះដូង និងសួតដំណើរស្របពេល​ជាមួយគ្នា ដូច្នេះ​នៅពេល​បេះដូង​ចាប់ផ្តើម​ខ្សោយ​ដំណើរការ សួតមិនអាច​ទទួលបាន​បរិមាណអុកស៊ីសែន​តាមតម្រូវការ​បានឡើយ។ ហេតុនេះទើប​បណ្តាលឲ្យ​ពិបាក​ក្នុងការ​ដកដង្ហើម និង​ទាមទារឲ្យ​ទទួល​ការ​ព្យាបាល​ភ្លាមៗ។ រោគសញ្ញា​ទាំងអស់នេះអាច​នឹងកើតឡើង​មុនមួយ​ខែ ដូច្នេះសំខាន់​ត្រូវដឹង​ពីវាគ្រប់​ពេលវេលា៕
ដោយ៖ ដារ៉ា
ប្រភព៖  thediscoverreality

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញា​៦យ៉ាង​បញ្ជាក់​ថា អ្នកនឹង​កើតជំងឺ​គាំងបេះដូង