អាស៊ីដអូមេហ្គា3 (Omega3 acid) ធ្វើឱ្យមនុស្សរស់បានយូរ

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សញ្ជាតិ​អាមេរិក​​បានណែ​នាំ​ថា ​មនុស្ស​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​បាន​ច្រើន ​រហូត​ដល់ ​កម្រិត​ ២៧% ​​ដោយការ​ទទួល​ទាន​ត្រី ​ដែល​សម្បូរ​ដោយ​អាស៊ីដ ​Omega3​ ។ ​អ្នក​ជំនាញ​ផ្នែក​សុខភាព​សារណៈ ​នៅ​ឯសាកលវិទ្យាល័យ​ហាវឺដ ​និង​សាកលវិទ្យាល័យ ​Washington ​សហរដ្ឋ​អាមេរីក​បាន​រក​ឃើញ​​ថា ​មនុស្សវ័យ​ចំណាស់​ដែល​មាន​អាស៊ីដ​ខ្លាញ់​ក្នុង​ឈាម​កម្រិត​ខ្ពស់​រស់​បាន ​​២,២​ឆ្នាំ ​យូរ​ជាង​មនុស្ស ដែល​មាន​​អាស៊ីដ​ធាត់​ក្នុង​ឈាម​កម្រិតទាប ។ អាស៊ីដអូមេហ្គា3 (Omega3 acid) ធ្វើឱ្យមនុស្សរស់បានយូរ
​អ្នក​ជំនាញ​ក៏​បាន​រកឃើញ​ផងដែរ​ថា មនុស្សដែលមានកម្រិតអាស៊ីដខ្លាញ់ ​Omega3 ខ្ពស់​នៅ​ក្នុង​ឈាម​អាច​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​បានប្រហែល ៣៥% ឯណោះ ។ ​អ្នក​ដឹក​នាំ​ការសិក្សាស្រាវជ្រាវ លោក Dariush ​Mozaffarian ​បានមានប្រសាសន៍ថា៖ « លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​យើ​ង​គាំទ្រ​​ចំពោះ​សារៈ​សំខាន់ ​នៃ​កម្រិត​អាស៊ីដ Omega3 គ្រប់គ្រាន់​នៅក្នុង​ឈាម ​ដើម្បី​ជា​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​បេះ​ដូង ​និង​សរសៃ​ឈាម ​ហើយ​យើង​សុំណែនាំ​ថា ​នៅ​ក្នុងឆាកជីវិតពេលក្រោយ អត្ថ​ប្រយោជន៍ ​នៃ​អាស៊ី​ដខ្លាញ់ Ome​-ga3​ នេះ​ អាច​បន្លាយ​ឆ្នាំ នៃជីវិតដែលនៅសេសសល់  »។ ការសិក្សាស្រាវជ្រាវនេះត្រូវបានពឹងផ្អែកទៅលើទិន្ន័យ នៃមនុស្សវ័យចំណាស់ចាប់ពីអាយុ អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ ​មក​ពីសមាគមន៍​​សហរដ្ឋ​អាមេរីក​ចំនួន​៤ ​ដែល​បាន​ចួលរួមក្នុងការ​សិក្សាស្រាវជ្រាវស្ដី​ពីសុខភាពបេះដូង និង​សរសៃ​ឈាមដោយ​​គម្រោង​នៃការ​សិក្សា​ស្រាវ​ជ្រាវនោះប្រព្រឹត្ដទៅក្នុង​រយៈពេលយូរ ។ ​អាស៊ីដ​ខ្លាញ់ Omega3 ត្រូវ​បានអ្នក​ជំនាញចាត់ទុកថា វា​ជា​អាស៊ីដ​ដ៏​ប្រសើរ​សម្រាប់​មុខងារ​សំខាន់ៗ​របស់​រាង​កាយ ​ប៉ុន្ដែ​មនុស្ស​​មិន​អាច​ផលិត​ចេញនូវ​ជាតិ​អាស៊ីដ​នេះបានទេ។ ចំពោះហេតុផលនេះ អ្នក​ជំនាញ​ផ្នែក​សុខភាព​ បាន​ណែនាំឱ្យមនុស្ស​ទទូល​ទាន ត្រី និងអាហារសមុទ្រ​ដទៃ​ទៀត​ជា​ប្រចាំ​ដើម្បី​ឱ្យ​រាង​កាយ​ទទួល​បាន​នូវ​អាស៊ីដធាត់ Omega3 នេះ៕ 

អត្ថបទ៖ ដេវីដ
Source: livestrong