មរណៈ​ភាព​១៨០.០០០ ​នាក់ ​ទូទាំង​ពិភព​លោក​ទាក់ទ​ង​ភេសជ្ជៈជាតិ​ស្ករ​

​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​សញ្ជាតិ​អាមេរីក​បាន​អះ​អាង​ថា ​ក្នុង ​១ ​ឆ្នាំ ​មរណៈ​ភាព​នៃ​មនុស្ស​ប្រមា​ណ​ជា ​១៨០.០០០ នាក់ ជុំវិ​ញ​ពិភព​លោក អាច​ទាក់​ទិន​ទៅ​នឹង​ការ​ទទួល​ទាន​ភេសជ្ជៈមាន​ជាតិ​ស្ករ ។ 
មរណៈ​ភាព​១៨០.០០០ ​នាក់ ​ទូទាំង​ពិភព​លោក​ទាក់ទ​ង​ភេសជ្ជៈជាតិ​ស្ករ​
​ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​មុនបាន​ណែ​នាំ​ថា ​ប្រភេទ​ភេសជ្ជៈផ្អែមមាន​ជាតិ​ស្ករ​ច្រើន ​អាចធ្វើឱ្យកើន​ឡើងខ្ព​ស់ ​នូវ​គ្រោះថ្នាក់ ​​នៃ​ការ​ឡើង​ទម្ងន់ហួស ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ជំងឺ​សរសៃ​ឈាមនិង​បេះដូង​ និង​ជំងឺ​មហា​រីក​មួយ​ចំនួន​ទៀត ​។​ ​បច្ចប្បន្ន​នេះ​​ ក្រុមអ្នក​វិ​​ទ្យាសាស្រ្ដ​ ផ្នែក​សុខភាពទូទៅ ​នៃសាកល​វិ​ទ្យាល័យ​ហាវឺដ ​រដ្ឋ ​Boston ​សហរដ្ឋ​អាមេរីក​ បាន​ធ្វើ​​ការ​ត្រួត​ពិនិត្យ​ទៅ​លើទិ​ន្ន័​យ ​ពី​ឆ្នាំ​២០១០ ​និង​បានសរុប​ឃើញ​ថា ​មាន​មនុស្ស​ប្រមាណ​ជា ​១៣៣.០០០ ​នាក់​ បានស្លាប់​ដោយ​សារ​​ជំងឺទឹក​នោម​ផ្អែម ​៤៤.០០០ ​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង ​និង​សរសៃ​ឈាម ​​និង ​៦.០០០ ​នាក់ទៀត ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក ​ដោយ​ការស្លាប់ទាំងអស់នោះ​អាច​ទាក់​ទិន ​ទៅ​នឹង​ភេសជ្ជៈ​មិន​ល្អ ​ចំពោះ​សុ​ខ​​ភាព​ទាំង​នេះ​។​ ​ភាគ​ច្រើន ​នៃ​មណៈភាព​ទាំង​​អស់នេះ​ (ប្រហែល​ជា​៧៨%​) ​បានកើត​មាន​នៅ​ក្នុង​ប្រទេស ​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម ។ ​លោកវេជ្ជៈបណ្ឌិត ​Gitanjali ​Singh បានលើក​ឡើង​ថា​៖​ « នៅសហរដ្ឋ​អាមេរីក​ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​បង្ហាញ​ឱ្យ​ឃើញ​ថា​ មណៈ​ភាព​ប្រហែល​ជា ​២៥.០០០​នាក់​ នៅ​​ក្នុង​ឆ្នាំ ​២០១០​ ទាក់​ទិន​នឹង​ភេសជ្ជៈ​ផ្អែម​ មា​ន​ជាតិ​ស្ករ​ច្រើន​ »​។​ ​អ្នក​ជំនាញ​បាន​បន្ថែម​ទៀត​ថា​ យើង​ត្រូវការ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ ដើម្បី​កំណត់ចំនួនមរណៈ​ភាព​ នៃ​កុមារ​ដែល​​អាច​បណ្ដាល​មកពី​ភេសជ្ជៈ​ផ្អែមមាន​ជាតិ​ស្ករ​ច្រើន ​ដោយការសិក្សា​ស្រាវ​ជ្រាវ​ចុង​ក្រោយនេះ​ គឺ​យើង​បាន​ផ្ដោត​តែ​​ទៅ​លើ​មនុស្ស​ពេញវ័យ ​តែ​ប៉ុណ្ណោះ ​៕ ​អត្ថបទ៖ ដេវីដ
Source: timeofindia