រថយន្ត​ស្តា​រិច​ដឹក​ជនជាតិ​ចិន បែក​កង់​ក្រោយ រេ​ចង្កូត​បុក​តូប​លក់​បាយ​

ស្វាយរៀង: រថយន្ត​ស្តា​រិច​ដឹក​ជនជាតិ​ចិន មាន​គ្នា​៦​នាក់ ទៅ​ក្រុង​បាវិត បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បែក​កង់​ក្រោយ ហើយ​រេ​ចង្កូត បុក​រះ​តូប​លក់​បាយ គុយទាវ ប៉ុន្តែ​សំណាង ល្អ ពុំមាន​អ្នករងគ្រោះថ្នាក់ ក្នុង​ហេតុការណ៍​នេះ​ទេ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៤ រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ប្រសូត្រ​២ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​បើតាម​ម្ចាស់​តូប​លក់​បាយ គុយទាវ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ង​ថា​៖ មុនពេល​កើតហេតុ ពួកគាត់​កំពុង​អង្គុយ​រៀប​អីវ៉ាន់ នៅក្នុង​តូប ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​កង់ឡាន និង​ឃើញ​រថយន្ត រេ​ចង្កូត​សំដៅ​មករក​តូប​របស់​ពួកគាត់ ដែលមាន​គ្នា ៣​ទៅ​៤​នាក់ ក៏​ស្ទុះ​រត់ចេញ ភ័យ​ស្ទើរ​ហោះ​ចេញពី​ដី​។

​ប្រភព​ដដែល បាន​បន្តទៀតថា​៖ នេះ​សំណាងល្អ​ហើយ ដែល​ពុំមាន​នរណា មក​អង្គុយលេង ឬ​មក​ទិញ​អ្វី កុំ​អី​មិនដឹងថា មាន​អ្នកស្លាប់ ឬ​រងរបួស​ប៉ុន្មាន​អ្នក​នោះទេ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ អ្នកបើកបរ​រថយន្ត​នោះ ឈ្មោះ ឈឹម សុគន្ធ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​តា​បឹ​ប សង្កាត់ /​ក្រុង បាវិត ខេត្តស្វាយរៀង រថយន្ត​បង្កហេតុ​នោះ ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z 2875 ធ្វើដំណើរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បែក​កង់ បង្ក​ឲ្យ​មានការ​ខូ​ត​ខាត​អីវ៉ាន់ នៅក្នុង​តូប​តែម្តង​។ ក្រោយពី​កើតមាន​គ្រោះ​រួចមក ម្ចាស់​រថយន្ត ចេញថ្លៃ​សង​ការខូចខាត ដល់​ម្ចាស់​តូប​ចំនួន ៤៥០ ដុល្លារ ដើម្បី​បញ្ចប់រឿង​៕V​/S