ដាច់​តម្ពក់​រ៉ឺម៉ក់​ម៉ូតូ បណ្តាលអោយ​រងរបួស​ធ្ងន់​ម្នាក់​

ប៉ៃលិន: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោងជាង ៣ រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវបំបែក​ភ្នំ​ប៉ោត ស្ថិត​ក្នុងភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយសារតែ​គាត់ បាន​ដឹកទំនិញ​ធ្ងន់ ហួស​ចំណុះ និង​ធ្វេសប្រហែស បណ្ដាល​ឲ្យ​ដាច់​តម្ពក់​រ៉ឺម៉ក​ម៉ូតូ​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ឹម វិបុល ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ ចំណែក​រ៉ឺម៉ក​ម៉ូតូ រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន ៕V​/S