​រថយន្ត​ដឹក​ខ្លឹម​ខ្នុរ​បុក​ម៉ូតូ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

ពោធិ៍សាត់: មនុស្ស​២​នាក់​បាន​ស្លាប់ និង ៨ នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរ បង្កឡើង​រវាង រថយន្ត​និង​ម៉ូតូ កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ ៥ ត្រង់​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ១៤៣-១៤៤ ស្ថិតក្នុង​ភូមិ​សា​នស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ជនរងគ្រោះ ខាង​រថយន្ត ទី​១-​ឈ្មោះ ងួន យ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​ស្លាប់​), ទី​២-​ឈ្មោះ សាយ សាន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ (​ស្លាប់​), ទី​៣-​ឈ្មោះ រស់ ថុ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​ធ្ងន់​), ទី​៤-​ឈ្មោះ ភី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ (​ធ្ងន់​), ទី​៥-​ឈ្មោះ ដ មន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ (​ស្រាល​), ទី​៦-​ឈ្មោះ ពួច ផល្លា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​ស្រាល​), ទី​៧-​ឈ្មោះ ដ ម៉ាត់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​ស្រាល​) ។ ជនរងគ្រោះ​ទាំង ៧​នាក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​រនាត ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​

​ចំណែក​ភាគី​ខាង​ម៉ូតូ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ខឿន លឹម ភេទ​ប្រុស អាយុ ២០​ឆ្នាំ (​ស្រាល​) និង​អ្នករួមដំណើរ​ទី​១-​ឈ្មោះ ត ក្ដឹប ភេទ​ប្រុស អាយុ ២៤​ឆ្នាំ (​ធ្ងន់​) និង​ទី​២-​ឈ្មោះ ថា ហេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ (​ធ្ងន់​)​។ អ្នក​ទាំង ៣​នាក់​មាន​ទីលំនៅ​ភូមិ​ថ្គោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​លោក​អធិការ បាន​បន្ដថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1025 ដឹក​ខ្លឹម​ខ្នុរ ពេញ​រថយន្ត​ធ្វើដំណើរ ក្នុងទិសដៅ ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុច​ខាងលើ កៀរ​នឹង​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បណ្ដាល​ឲ្យ​រថយន្ត ក្រឡាប់​ច្រើន​ត្រឡប់ ចាក់​ឈើ​ខ្នុរ​រាយប៉ាយ បណ្ដាល​ឲ្យ​ស្លាប់ ២ នាក់ និង​របួសធ្ងន់​ស្រាល ៨ នាក់ រដូករណែល​ពេញ​ផ្លូវជាតិ​តែម្តង ។​

​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ បាន​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច បានមក​អន្តរាគមន៍ និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។ រីឯ​សាកសព​ជនរងគ្រោះ​ទាំង ២ ត្រូវបាន​ក្រុមគ្រួសារ មក​ទទួល​យកទៅ​ចាត់ចែង ធ្វើបុណ្យ​រៀងៗ​ខ្លួន តាម​ប្រពៃណី​៕V​/S

​រថយន្ត​ដឹក​ខ្លឹម​ខ្នុរ​បុក​ម៉ូតូ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

​រថយន្ត​ដឹក​ខ្លឹម​ខ្នុរ​បុក​ម៉ូតូ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

​រថយន្ត​ដឹក​ខ្លឹម​ខ្នុរ​បុក​ម៉ូតូ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់