វាយ​ប្រហារ​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់

វាយ​ប្រហារ​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់

ក្រុម​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​មនុស្ស​អស់ ១៩​នាក់ ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ​ធំ​មួយ​នៅ​ប្រទេស​ម៉ាលី​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ មុន​ពេល​ដែល​កង​កម្លាំង​ពិសេស​សម្រុក​ចូល​ទៅ​ក្នុង​អគារ​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង ១៧០​នាក់។

 

វាយ​ប្រហារ​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់

 

លោក Modi Coulibal ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​នៅ​ម៉ាលី និង​ជា​អ្នក​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា៖ «ដំបូង​ខ្ញុំ​គិត​ថា​ ជា​ការ​ប្លន់​ឡាន។ បន្ទាប់​មក​ពួក​គេ​បាន​សម្លាប់​អ្នក​យាម ២​នាក់​នៅ​មុខ​ខ្ញុំ និង​​បាញ់​បុរស​ម្នាក់​ទៀត​ចំ​ពោះ​ធ្វើ​ឲ្យ​របួស ហើយ​ខ្ញុំ​ឃើញ​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​កើត​ឡើង”។ ​

 

ប្រធានាធិបតី​ប្រទេស​ម៉ាលី Ibrahim Boubacar Keita បាន​ប្រកាស​ថា ​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង ហើយ​មនុស្ស ៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​​ក្នុង​ការ​វាយ​ប្រហារ ព្រម​ទាំង​ចាប់​ចំណាប់​ខ្មាំង ១៧០​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​អះអាង​ដោយ​ក្រុម​ជីហាត Al Mourabitoun និង al Qaeda។

 

លោក Keita បាន​និយាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា៖ «យប់​នេះ ចំនួន​កើន​ឡើង​នៃ​អ្នក​ស្លាប់​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់”។ លោក​ថែម​ទាំង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ១០​ថ្ងៃ និង ៣​ថ្ងៃ​សម្រាប់​ការ​កាន់​ទុក្ខ។ ប្រធានាធិបតី​វ័យ ៧០​ឆ្នាំ​​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្មាន់​កាំ​ភ្លើង​ទាំង​ពីរ​នាក់​ដែល​ចូល​វាយ​ប្រហារ​​លើ​សណ្ឋាគារ​បាន​ស្លាប់​អស់​ហើយ៕

 

វាយ​ប្រហារ​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់

 

វាយ​ប្រហារ​នៅ​សណ្ឋាគារ​ប្រទេស​ម៉ាលី​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ reuters