ស្លាប់ ៣ នាក់ រងរបួសធ្ងន់ ស្រាល ១១នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២០ ខែវិច្ឆិកា

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៨លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រីម្នាក់) អ្នករបួសធ្ងន់ ៩នាក់ (ស្រី២នាក់) និងរបួស ស្រាល ២នាក់ (ប្រុស) នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨ លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ២គ្រឿង ថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ២លើក, មិនគោរពសិទ្ធ ៣លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ១លើក, ក្នុងនោះ អ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១០នាក់(យប់ ៥នាក់) ។

ជាមួយគ្នានេះដែរ រថយន្តពិន័យសរុបចំនួន ១៤៨០គ្រឿង (រថយន្តធំ៩៩៤គ្រឿង) ស្មើនឹង១៤៩៤ករណី ល្មើសក្រដាសស្នាម មាន៧៦៥គ្រឿង ស្មើនឹង៧៦៥ករណី ចំពោះករណីល្មើស បច្ចេកទេស៧១៥គ្រឿង ស្មើនឹង៧២៩ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យសរុបចំនួន ១៦៣៧គ្រឿង ៕

ស្លាប់ ៣ នាក់ រងរបួសធ្ងន់ ស្រាល ១១នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២០ ខែវិច្ឆិកា